ភ្នំពេញ៖ ចាប់តាំងពី​ តារាសម្តែងស្រី ម៉ាក​ សែនសូនីតា​ បានក្លាយជាថៅកែស្រី លក់គ្រឿងសមុទ្ររួចមក គេសង្កេតឃើញថា ជីវិតរបស់នាង​ កាន់តែឡូយឆាយ រឹតតែខ្លាំងឡើង ជាមួយនឹងការប្រើប្រាស់ទំនើបៗ និងទាន់សម័យ។

ពីមួយថ្ងៃទៅមួយថ្ងៃ តារាស្រីរូបនេះ តែងតែបង្ហាញនូវ សម្ភារៈនិយមថ្លៃៗរបស់នាង ជាញឹកញាប់ តាមបណ្តាញសង្គម ដែលធ្វើឲ្យ អ្នកគាំទ្រ ដែលជានារីៗ មានការច្រណែននឹង ជីវិតដ៏សម្បូរបែបរបស់នាង ជាពន់ពេក។

កាលពីយប់មិញនេះដែរ កញ្ញា ម៉ាក សែនសូនីតា​ បានបញ្ចេញ នូវក្រវិលពេជ្រមួយគូ ដែលមានម៉ូតវែងបែបរំយោល យ៉ាងស្រស់ស្អាត សាកសមនឹង រូបនាងយ៉ាងខ្លាំង។ ប៉ុន្តែបើងាកមើល តម្លៃនៃក្រវិលមួយនេះ ក៏មានតម្លៃមិនធម្មតាដែរ ក៏ព្រោះតែ ត្បូងនៃក្រវិល សុទ្ធតែធំៗ និងពេជ្រ ទាំងអស់ ដែលតម្លៃទៅដល់ រាប់ម៉ឺនដុល្លារ នេះបើតាមការសាកសួរពីហ្វេនៗ។

មិនធម្មតាមែន គ្រាន់តែក្រវិលមួយគូសោះ  ស្រីស្អាត តូតា ហ៊ានចំណាយលុយ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ដើម្បីជាការលម្អខ្លួនរបស់នាង៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
កញ្ញា​ ម៉ាក សែនសូនីតា​
កញ្ញា​ ម៉ាក សែនសូនីតា​
កញ្ញា​ ម៉ាក សែនសូនីតា​
ក្រវិលពេជ្រ មួយគូ​របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា