នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញប្រិយមិត្តអំពីចំនុចពិសេសរបស់វាគ្មិនមួយរូប ដែលគាត់ជាអ្នកផ្តល់យោបល់ល្អៗ ធ្វើយ៉ាងណាជួយអ្នកក្លាយជាមនុស្សដែលយល់ពីតម្លៃនៃការមានក្តីសុបិននៅក្នុងជីវិត។ ជួបជាមួយលោក ឃីម សុខហេង  ដែលនឹងចូលខ្លួនមកធ្វើជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនល្បីៗជាច្រើនរូបផ្សេងទៀតនៅក្នុងកម្មវិធីវិថីសុបិន។ ដូច្នេះមកស្គាល់អំពីគាត់ទាំងអស់គ្នាដូចខាងក្រោម!

លោកបណ្ឌិត ឃីម សុខហេង

លោកបណ្ឌិត ឃីម សុខហេង ត្រូវបានមហាជនជាច្រើន ទទួលស្គាល់ ថាជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប តែងតែជួយបំផុសគំនិត និងជំរុញលើកទឹកចិត្ត ដល់យុវជនជំនាន់ក្រោយ ឲ្យស្គាល់នូវគោលដៅរបស់ខ្លួន ក៏ដូចជាភាពជោគជ័យក្នុងជីវិត។

លោកកើតនៅឆ្នាំ ១៩៨២ ក្នុងគ្រួសារក្រីក្រមួយ ស្ថិតនៅខេត្ត ព្រៃវែង ហើយសព្វថ្ងៃ លោក មានកូនប្រុស-ស្រី ចំនួន ៤ នាក់ ។ ព្រោះតែមានការតាំងចិត្តខ្ពស់ក្នុងការសិក្សា រូបលោកបានទទួលសញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ ក៏ដូចជា វិទ្យាសាស្ត្រអប់រំ និងអភិវឌ្ឍធនធានមនុស្ស ហើយថែមទាំងទទួល ការបណ្តុះបណ្តាលជំនាញ ពីសំណាក់អ្នកឯកទេសដ៏ល្បីជាច្រើនរូប ជុំវិញពិភពលោក។

លោកបណ្ឌិតឃីម សុខហេង ត្រូវព្រះមហាក្សត្រខ្មែរ ព្រះបាទបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រូបលោក ជាទីប្រឹក្សា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ ថ្ងៃទី ១២ ធ្នូ ឆ្នាំ ២០១៤។

បច្ចុប្បន្ន លោក ជាសហគ្រិនមួយរូប និងជាស្ថាបនិក នៃវិទ្យាស្ថានសិក្សាដើម្បីភាពជោគជ័យ ឬហៅកាត់ថា LSI។ មនុស្សជាច្រើននាក់ បានស្គាល់រូបលោក តាមរយៈ បណ្តាញសង្គម សារព័ត៌មាន កញ្ចក់ទូរទស្សន៍ ក៏ដូចជាការចុះផ្សាយតាមប៉ុស្តិ៍វិទ្យុជាដើម។

ជាមួយនឹងចំណេះដឹង ក៏ដូចជាបទពិសោធន៍ ដែលលោកទទួលបាននាពេលកន្លងមក លោក ឃីម សុខហេង បានចូលរួមចំណែក ចែករំលែកវា ទៅកាន់យុវជនជំនាន់ក្រោយ ជាស្ពាន ក្នុងការបណ្តុះគំនិតរបស់ពួកគេ ឲ្យក្លាយខ្លួនជាពលរដ្ឋគំរូ ជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិរបស់ពួកគេរៀងៗខ្លួន។

គួរឲ្យដឹងថា បុរសខ្មែររូបនេះ ធ្លាប់បានធ្វើការបណ្តុះបណ្តាល ដល់អ្នកចូលរួម ប្រមាណ ១១៦ ០០០ នាក់រួចមកហើយ គិតមកទល់ពេលនេះ ដែលពួកគេទាំងនោះ មកពីបណ្តាស្ថាប័នផ្សេងៗគ្នា រួមមាន បណ្តាក្រុមហ៊ុន អង្គការជាតិ និងអន្តរជាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងស្ថាប័នរដ្ឋមួយចំនួន ផងដែរ។

សម្រាប់ចក្ខុវិស័យរបស់លោក នាពេលអនាគតខាងមុខ រូបលោកចង់ឃើញ អាជីវកម្មទាំងឡាយ ក្នុងបរិបទប្រកួតប្រជែងទីផ្សារ ទទួលយកតម្លៃជាសកលដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ៕

ជ្រើសរើសផ្លូវដែលត្រឹមត្រូវដើម្បីភាពជោគជ័យ

ហេតុអ្វី!?

ជាការពិតណាស់ នៅពេលមនុស្សយើងធំដឹងក្តីកាលណា ត្រូវចេះស្វែងរកគោលដៅនៅក្នុងជីវិត បើពុំដូច្នោះទេ ច្បាស់ជាត្រូវវង្វេងតែលតោលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីចាប់អ្វីឡើយ។

បើស្តាប់ពាក្យខាងលើ ដូចជាងាយចូលត្រចៀក តែមិនប្រាកដថាស្រួលយល់ចូលក្នុងខួរក្បាលនោះទេ ព្រោះពាក្យថារកគោលដៅជីវិត ឬស្វែងរកក្តីសុបិនខ្លួនឯងនេះណា យើងរាល់គ្នាតែងតែឮជាញឹកញយហើយ ជាពិសេសពីសំណាក់ចាស់ទុំ ឬអ្នកមានអាយុច្រើនជាងយើងដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់មុនជាដើម។ ទោះបីជាធ្លាប់ឮច្រើនដងយ៉ាងណា យុវវ័យមួយចំនួនពួកគាត់ហាក់មិនបានចាប់អារម្មណ៍ និងពេលខ្លះមិនដឹងថាខ្លួនឯងត្រូវចាប់ផ្តើមគិតពីណា ធ្វើពីណាទៅទេ ហើយមានពេលខ្លះទៀតមិនដឹងថាការគិត និងការអនុវត្តវាត្រឹមត្រូវ ដែលអាចនាំឆ្ពោះទៅកាន់វិថី ដែលគេហៅថាភាពជោគជ័យនោះដែរឬទេ។

ជានិច្ចកាលបើសិនជាមិនមានអ្នកជួយប្រាប់ពួកយើងជាយុវវ័យនេះទេ យើងតែងតែបណ្តែតបណ្តោយពេលវេលាទៅមុខឥតបានការ និងមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយណា។ ហេតុនេះហើយតើអ្នកចង់ដឹង ចង់ចេះ និងចង់យល់ពីគន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យដែរឬទេ? តើអ្នកធ្លាប់ស្រមៃចង់បានអ្វីមួយដែរទេ? តើធ្វើដូចម្តេចទើបអាចសម្រេចជោគជ័យបាន និងឈប់ខាតពេលវេលាធ្វើរឿងមិនបានការតទៅទៀត? ឈប់អស់សង្ឃឹមទៅ អ្នកនឹងបានដឹងអំពីគន្លឹះ និងបទពិសោធន៍ល្អៗ របស់វាគ្មិនជាច្រើនរូបនៅក្នុងកម្មវិធី «វិថីទៅកាន់ក្តីសុបិន» ឬ Road Map to Your Dream។

ភាពជោគជ័យ

តើធ្វើដូចម្តេចទើបអាចចូលរួមកម្មវិធីដ៏ពិសេសនេះបាន?

# កាលបរិច្ឆេទ៖ ១៣ មករា ឆ្នាំ២០១៨

# ទីតាំង៖ សាលាតិចណូ (ITC)

# សំបុត្រ៖

(៥ដុល្លារ) សម្រាប់អ្នកទិញមុនថ្ងៃ៣១ ធ្នូ ២០១៧

(៨ដុល្លារ) សម្រាប់អ្នកទិញចាប់ពីថ្ងៃទី១ មករា ២០១៨

(១០ដុល្លារ) សម្រាប់អ្នកមិនបានទិញសំបុត្រជាមុន

# លេខទូរសព្ទទិញសំបុត្រ៖

089 889 327 (Sisowat)

086 686 800 (IFL)

070 84 81 74 (BELTIE & PUC)

078 392 224 (Park Cafe ត្រសក់ផ្អែម)

ព័ត៌មានអំពីកម្មវិធីវិថីសុបិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]