តាកែវ ៖ ក្មេងស្រីអាយុទើបតែ ២ឆ្នាំម្នាក់ ត្រូវបានឪពុកតិរច្ឆានរបស់ខ្លួន ដោយមានជាតិស្រវឹងផងនោះ ចាប់ រំលោភបណ្ដាលហូរឈាមតាមប្រដាប់ភេទ យំស្រែក យ៉ាងខ្លាំង ខណៈដែលប្រពន្ធរបស់ខ្លួន និងត្រូវជាម្ដាយក្មេងស្រីរងគ្រោះ បានចាកចេញពីស្រុកកំណើត មកកាន់ទឹកដីរាជធានីភ្នំពេញ ដើម្បីធ្វើការយក លុយ ទៅចិញ្ចឹមគ្រួសារនោះ។

ករណីឪពុកតិរច្ឆាន ចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួន ដែលមានអាយុទើបតែ ២ឆ្នាំ ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅភូមិ ប្រកៀត ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្ដតាកែវ ប៉ុន្ដែឪពុកតិរច្ឆានរូបនេះ ត្រូវបានសាច់ញាតិក្មេងស្រីរងគ្រោះ ជាម្ដាយមីងប្ដឹងមក សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ភ្លាមៗតែម្ដង ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនសង្ស័យ ជាឪពុក ចាប់រំលោភកូនស្រីខ្លួនឯងបង្កើត អាយុ ២ឆ្នាំ ខាងលើនេះ មានឈ្មោះ ណុប ឃន អាយុ ២៥ឆ្នាំ ដែល មានប្រពន្ធឈ្មោះ ស៊ុំ មុំ អាយុ ២៩ឆ្នាំ ហើយបានធ្វើដំណើរ មកធ្វើការនៅរាជធានីភ្នំពេញ បានរយៈពេលប្រហែល ១ខែ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ដោយសារតែម្ដាយមកធ្វើការនៅភ្នំពេញ ក្មេងស្រីរងគ្រោះបាន រស់នៅជាមួយឪពុករបស់ខ្លួន ប៉ុន្ដែនៅថ្ងៃកើតហេតុនោះ ឪពុកតិរច្ឆានរូបនេះ ដែលមានអាការស្រវឹង នឹកស្រេក ឃ្លានតណ្ហា ក៏ធ្វើសកម្មភាពគួរឱ្យស្អប់ខ្ពើម តាមរយៈការចាប់រំលោភកូនខ្លួនឯង ដែលមានអាយុទើបតែ២ឆ្នាំ បណ្ដាលឱ្យហូរឈាមយ៉ាងខ្លាំងចេញពីប្រដាប់ភេទ ។ ភ្លាមៗនោះក្មេងស្រីរងគ្រោះ បានស្រែកយំដោយក្ដីឈឺចាប់ ហើយដោយឮសំឡេងស្រែកយំនេះ ម្ដាយមីង ក្មេងស្រីរងគ្រោះ បានយកបបរមកបញ្ចុក ក៏ឃើញឈាមប្រឡាក់ នៅប្រដាប់ភេទក្មេងស្រីរងគ្រោះ ហើយមានការសង្ស័យ ថាឪពុកចាប់រំលោភនោះ ក៏ប្ដឹងទៅ សមត្ថកិច្ចមូលដ្ឋាន ចុះមកឃាត់ខ្លួនតែម្ដងទៅ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយពីការឃាត់ខ្លួនរួច ជនសង្ស័យខាងលើ ត្រូវ បានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្ដតាកែវ ដើម្បីចាត់ការតាមនីតិវិធី។ មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានថ្លែងឱ្យដឹងថា ជនសង្ស័យរូបនេះ ក្រោយពីសាកសួររួចហើយ ត្រូវបាន បញ្ជូនទៅ កាន់សាលាដំបូងខេត្ដតាកែវ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយនៅរសៀលថ្ងៃដដែល ជនសង្ស័យ ត្រូវបានចៅក្រមនៃសាលាដំបូង សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីរង់ចាំការបើកសវនាការ។

ប្រជាពលរដ្ឋបានចាត់ទុកថា នេះជាអំពើដ៏ថោកទាបបំផុត មិនគួរណាឪពុករូបនេះ ដោយសារតែគ្រឿងស្រវឹង ទៅធ្វើសកម្មភាពគួរឱ្យស្អប់ខ្ពើមបែបនេះឡើយ នៅក្នុងសង្គមកម្ពុជានោះ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]