ភ្នំពេញ៖ ក្រោយពីក្លាយ ជាម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១ រួចមក ពេជ្រ ថៃ កាន់តែមានហាងឆេងកើបលុយ និងមានកម្មវិធីធំៗ អញ្ជើញប្អូនឲ្យចូលរួមកាន់តែច្រើន ស្ទើរតែរកពេលសម្រាកសឹងមិនបាន។

ជាក់ស្ដែង បើទោះបីជារវល់ជាមួយការងារសិល្បៈខ្លាំងយ៉ាងណា ក៏ប្អូនប្រុសមិនបានបោះបង់ការសិក្សាចោលនោះដែរ ផ្ទុយទៅវិញប្អូន រឹតតែបង្ហាញវត្តមាន ក្នុងថ្នាក់រៀនរហូត។

អ្វីដែលគួរជាទីចាប់អារម្មណ៍នោះ សន្ទុះនៃការគាំទ្រ របស់ក្មេងប្រុសរូបនេះ កាន់តែកើនឡើនជាលំដាប់ រហូតដល់ថ្នាក់ គ្រាន់តែស្លៀកពាក់សិស្សសាលាទៅរៀនសោះ ក៏ ពេជ្រ ថៃ មានអ្នកគាំទ្រ ឈរចាំថតជាមួយ ប្អូន ឡើងព្រោងព្រាតតែម្ដង។

យ៉ាងណាមិញ ប្អូនប្រុស ដែលជាតារាទើបរះថ្មីរូបនេះ នៅតែឆ្លើយតបទៅអ្នកគាំទ្រខ្លួន ជាមួយស្នាមញញឹមយ៉ាងរួសរាយ ជាហេតុធ្វើឲ្យទស្សនិកជន រឹតតែស្រលាញ់ ចូលចិត្តប្អូនខ្លាំងឡើង៕ 

ម្ចាស់ជ័យលាភី The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ
ពេជ្រ ថៃ ពេលកំពុងរៀន
ពេជ្រ ថៃ ពេលកំពុងរៀន
ពេជ្រ ថៃ ពេលកំពុងរៀន
ពេជ្រ ថៃ និងអ្នកគាំទ្រ
ពេជ្រ ថៃ និងអ្នកគាំទ្រ
ពេជ្រ ថៃ និងអ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ