ភ្នំពេញ៖  កាលពីយប់ថ្ងៃទី ២៦ ធ្នូម្សិលមិញនេះ អតីតតារាសម្តែងលោក យុត្ថារ៉ា ឆានី បានទៅចូលរួមកម្មវិធីខួបកំណើតជូលី កូនស្រីបណ្តូលចិត្តខ្លួន ដែលជាតំណក់ឈាមជាមួយតារាសម្តែងស្រីជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា។

ហើយនៅថ្ងៃនេះដែរ លោក យុត្ថារ៉ា ឆានី ក៏បានផុសរូបភាពជាច្រើនសន្លឹកនៅលើហ្វេសប៊ុកលោក ព្រមជាមួយនឹង Caption ជូនពរកូនស្រីជាទីស្រលាញ់របស់ខ្លួនថាដូច្នេះ៖ 

«ថ្ងៃទី ២៧ ខែ ១២ កាលពី១១ឆ្នាំមុន គឺជាថ្ងៃកំណើតរបស់កូនស្រី Ny Hangzajolly ថ្ងៃនេះ ប៉ាៗជូនពរថ្ងៃកំណើតរបស់កូន សូមឱ្យកូនរៀនពូកែ សុខភាពល្អ និស្ស័យល្អ មនុស្សល្អ ជីវិតឧត្តុងឧត្តម ប្រកបតាមគន្លងធម៌ ប៉ាស្រឡាញ់កូនរហូត»

គួរឱ្យដឹងផងដែរថា ទោះបីជាអតីតតារាសម្តែង យុត្ថារ៉ា ឆានី បានបែកទៅមានគ្រួសារថ្មីមួយផ្សេងទៀតយ៉ាងណាក៏ដោយ ក៏ប៉ុន្តែលោកនៅតែស្រលាញ់កូនស្រីគ្មានថ្ងៃប្រែ។

មិនតែប៉ុណ្ណោះក៏នៅតែរាប់អានជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ផងដែរ គឺប្រៀបបានដូចជាបងប្អូននឹងគ្នាថែមទៀត ដែលគេកម្រឃើញមានអ្នកសិល្បៈរូបណា អាចធ្វើបានយ៉ាងដូច្នេះណាស់ ចំពោះអតីតភរិយា ឬស្វាមីរបស់ពួកគេ៕

ទស្សនាកម្រងរូងបភាពខាងក្រោម៖  

លោក យុត្ថារ៉ា ឆានី ចូលរួមក្នុងថ្ងៃកំណើតកូនស្រីយ៉ាងរីករាយ
លោក យុត្ថារ៉ា ឆានី ចូលរួមក្នុងថ្ងៃកំណើតកូនស្រីយ៉ាងរីករាយ
លោក យុត្ថារ៉ា ឆានី ចូលរួមក្នុងថ្ងៃកំណើតកូនស្រីយ៉ាងរីករាយ
ថ្ងៃកំណើតកូនស្រីលោក យុត្ថារ៉ា ឆានី
ថ្ងៃកំណើតកូនស្រីលោក យុត្ថារ៉ា ឆានី
លោក យុត្ថារ៉ា ឆានី ចូលរួមក្នុងថ្ងៃកំណើតកូនស្រីយ៉ាងរីករាយ
លោក យុត្ថារ៉ា ឆានី ចូលរួមក្នុងថ្ងៃកំណើតកូនស្រីយ៉ាងរីករាយ
ជូលី និងកូនស្រីក្រោយរបស់លោក យុត្ថារ៉ា ឆានី
លោក យុត្ថារ៉ា ឆានី និងភរិយាក្រោយ
លោក យុត្ថារ៉ា ឆានី និងលោក យុត្ថារ៉ា ឆានី នៅតែស្រលាញ់រាប់អានគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី