(ភ្នំពេញ)៖ ទស្សនិកជនប្រហែលជាបានជ្រាបហើយថា លោក សួន រ៉ានី រ៉ាសីនី ដែលជាតួសម្ដែងក្នុងរឿង «ផ្ទះសសរកណ្ដាល» គឺជាតារាប្រុសមួយដួង មានឈាមជ័យជាកូនកាត់ខ្មែរ-រុស្សី។ តារាប្រុសរូបនេះ ហាក់មានទីផ្សារខ្ពស់នៅចុងឆ្នាំ ២០១៧នេះ ខណៈមានក្រុមហ៊ុនជាច្រើន ត្រូវការលោកសម្ដែងខ្សែភាពយន្ត។ ជាមួយគ្នានេះដែរ លោកត្រូវបានគេដឹងថា ទោះបីជាមានការសម្ដែងរឿងច្រើនហើយក្តី ប៉ុន្ដែមិនដែលប៉ះអ្នកមេម៉ាយកូនមួយ សុខ សោម៉ាវត្តីនោះទេ ខណៈបំណងរបស់លោកចង់សម្ដែងជាមួយនាងយ៉ាងខ្លាំង ដោយសារតែនាងជាតារាសម្ដែងដ៏មានទេពកោសល្យមួយដួង។

បើយោងតាម ប្រភពច្បាស់លាស់បានខ្សឹបប្រាប់ Khmer Talking ថា «លោក សួន រ៉ានី រ៉ាសីនី កំពុងមានបំណង ចង់សម្ដែងរឿងជាមួយអ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី នៅក្នុងខ្សែភាពយន្តក្រោយ ដោយសារនាងជាតារាស្រីក្នុងដួងចិត្ត ដែលលោកតែងតែគោរព និងកោតសរសើរជានិច្ច។ លើសពីនេះ នាងគឺជាតារាស្រីដ៏មានទេពកោសល្យក្នុងការសម្ដែង ដោយនាងអាចសម្ដែងបានគ្រប់ចរិតតួដូចជា ស្លូតបូត កាចឆ្នាស់ ឬក្រមិចក្រមើម បានយ៉ាងល្អ និងប៉ិនប្រសព្វ ដែលនេះជាហេតុផលធ្វើឲ្យលោកស្ងើចសរសើរ និងចង់សម្ដែងជាមួយនាង។

គួរបញ្ជាក់ថា លោក សួន រ៉ានី រ៉ាសីនី បច្ចុប្បន្ននេះ កំពុងតែមមាញឹកខ្លាំងក្នុងអាជីពជាតារាសម្ដែង ដោយក្នុងនោះ លោកកំពុងថត រឿង «ណូលីណូឡា» និងរឿងដែលគ្រោងថតថ្មីនោះ គឺរឿង «អន្ទងវិញ្ញាណ»។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ថតស្តតពាណិជ្ជកម្ម ដូចជាស្តតទឹកពិសាបរិសុទ្ធ ហ្វូមលាងមុខ និងវីដេអូបទចម្រៀងជាច្រើនផងដែរ៕

លោក សួន រ៉ានី រ៉ាសីនី
លោក សួន រ៉ានី រ៉ាសីនី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]