ខេត្តកែប៖ បុរសម្នាក់ដេកស្លាប់ នៅលើគ្រែក្រោមដើមស្វាយ ក្បែរផ្ទះរបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋ រស់នៅ ក្នុង ភូមិ ជាមួយ ដាក់ការសង្ស័យថា ការស្លាប់របស់បុរសរងគ្រោះ ជាករណីឃាតកម្ម ។

ការស្លាប់របស់ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ប្រទះឃើញវេលាម៉ោង ៨និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ នៅលើគ្រែក្រោមដើមស្វាយ ក្បែរផ្ទះ ស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។នគរបាល  បានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ឡុង ដាង ភេទប្រុស អាយុ ៥៩ឆ្នាំ មានប្រពន្ធ និងកូនមួយ បច្ចុប្បន្ន រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។

បើតាមប្រភពពីអ្នកភូមិចំការបី បានរាយការណ៍មកថា ជនរងគ្រោះស្លាប់អាច ជា អំពើ ឃាតកម្ម ពីព្រោះនៅ លើខ្លួនសាកសពមានស្នាមចងដៃ រឹតក ដោយខ្សែ ម្យ៉ាងទៀត សពជនរងគ្រោះ បានបាត់ ខ្លួន តាំងពីយប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១២ មកម៉្លេះ ហើយត្រូវបានក្រុមគ្រួសារ របស់សព ទើប ប្រទះ ឃើញ នៅ វេលា កើតេហេតុ ខាង លើ ដែលធ្វើឲ្យអ្នកស្រុក អ្នកភូមិមានការឆោរឡោ និងភ្ញាក់ផ្អើលឡើង ។

លោក សែម បញ្ញាមាន អធិការនគរបាលស្រុកដំណាក់ចង្អើរ បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិល ថា នៅវេលាម៉ោង១និង៥៣នាទី រសៀលថ្ងៃ នេះថា ករណីស្លាប់របស់ បុរសរងគ្រោះខាង លើគឺ ស្លាប់ ដោយ សារ ជនរង គ្រោះ ផឹកស្រាច្រើនពេក នេះបើឆ្លងតាមការ ធ្វើកោសល្យ វិច្ឆ័យ របស់នគរបាលជំនាញ។

ពីព្រោះនៅថៃ្ង ម្សិលមិញនេះជនរង គ្រោះបានហូបស្រា ហើយស្រវឹងមិនដឹង ខ្លួនទេហើយត្រូវបានប្រពន្ធ លើកដាក់លើគ្រែឲ្យដេក ដែលឋិត នៅខាងក្រោម ដើមស្វាយកន្លែង កើតហេតុនោះ រហូតមកដល់ព្រឹកមិញនេះ ទើបប្រទះ ឃើញគាត់ដេក ស្លាប់របៀបនេះតែម្តងទៅ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]