ភ្នំពេញៈ មួយរយៈចុងក្រោយនេះ មានព័ត៌មានផ្ទុះជាច្រើន ទាក់ទងនឹង ភាពស្និទ្ធស្នាលរវាងអ្នកនាងសុខ សោម៉ាវត្តី និងកីឡាករ លោក លី វ៉ាហេទ ដូចជាភាពផ្អែមល្ហែមនឹងគ្នា ទាំងឈុតក្នុងឆាក និងក្រៅឆាកតែម្តង ។

យ៉ាងណាមិញ ទោះបីតារាសម្តែងស្រី អ្នកនាងសុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ មិនព្រមសារភាព មុខមហាជន ថាពួកគេ ជាអ្វីនឹងគ្នាឲ្យច្បាស់ក៏ដោយ តែពួកគេនៅតែបង្ហាញភាពស្និទ្ធស្នាល ដាក់គ្នាជារឿយៗ។

ជាក់ស្តែង អ្វីដែលគួរឲ្យច្រណែននោះគឺ សុខ សោម៉ាវត្តី បានបង្ហោះរូបភាព ក្នុងគណនីហ្វេសប៊ុករបស់នាងផ្ទាល់ ដែលឃើញ លោក លី វ៉ាហេទ បានឲ្យកាដូនៅថ្ងៃបុណ្យ ណូអែល ទាំងម្តាយទាំងកូនតែម្តង ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយជាពិសេស ក៏មានអ្នកខ្លះ បានគិតថា រូបលោក កំពុងតែឈានជើងចូលក្នុងគ្រួសារ សុខ សោម៉ាវត្តី កាន់តែខ្លាំង៕

សុខ សោម៉ាវត្តី និងលោក លី វ៉ាហេទ
សុខ សោម៉ាវត្តី លោក លី វ៉ាហេទ និង កូនស្រីរបស់នាង
សុខ សោម៉ាវត្តី លោក លី វ៉ាហេទ និង កូនស្រីរបស់នាង
កូនស្រីរបស់សុខ សោម៉ាវត្តី
កាដូរបស់សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី