ភ្នំពេញ៖ តារាសម្តែងវ័យក្មេង កញ្ចនាតូច តួអង្គឆ្នាស់នៅក្នុងរឿង «សិសិររដូវក្នុងបេះដូង» បានទម្លាយចរិតពិតរបស់ ពិធីការិនីដ៏ល្បីឈ្មោះ ចាន់ កែវនិមល នៅពេលដែលបានជួបគ្នាក្នុងឆាកតន្ត្រីមួយ។

ជាការពិតណាស់ តារាសម្តែងវ័យក្មេងរូបនេះ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង បន្ទាប់ពីសម្តែងរឿងខាងលើ បានប៉ុន្មានភាគ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងទទួលបានអាជីពនៅក្នុងវិស័យសិល្បៈក៏មិនធម្មតាដែរ។

យ៉ាងណាមិញកាលពីថ្មីៗនេះ តារាវ័យក្មេងរូបនេះ ក៏បានបង្ហោះសារមួយដែលនិយាយរៀបរាប់ពីចរិតរបស់ ពិធីការិនី ចាន់ កែវនិមលដោយនៅក្នុងនោះនាងបានលើកឡើងថា៖ «គាត់ជាបងស្រីដែលល្អ រួសរាយ តែងតែផ្ដល់ដំបូន្មានឲ្យប្អូនជានិច្ច ចង់និយាយថាស្រលាញ់ នឹក ហើយចង់ជួបបង ហើយក៏ចង់ក្លាយជាមនុស្សដែលពូកែដូចជាបងតែមិនដឹងពេលណាទេ»។ 

តាមរយៈសារមួយនេះឃើញថា អ្នកនាង ចាន់ កែវនិមល ពិតជាមានចរិតល្អគួរឲ្យគោរពមែនទែន ទើបធ្វើឲ្យ កញ្ចនា ហ៊ានទម្លាយតាមរយៈសារយ៉ាងដូច្នោះ៕

តារាសម្តែងវ័យក្មេង កញ្ចនាតូច
តារាសម្តែងវ័យក្មេង កញ្ចនាតូច
ពិធីការិនីដ៏ល្បីឈ្មោះ ចាន់ កែវនិមល
ពិធីការិនីដ៏ល្បីឈ្មោះ ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូណា