ជាធម្មតា អ្នកបានដឹងហើយថា ការទទួលទានបន្លែ ផ្លែឈើ និងរបបអាហារដែលមានប្រយោជន៍ អាចជួយឱ្យរាងកាយអាចស្រូបយក ជីវជាតិ វីតាមីន និងសារធាតុរ៉ែសំខាន់ៗជំនួយដល់សុខភាពរាងកាយរបស់អ្នកបាន។ ប៉ុន្តែតើអ្នកបានដឹងទេថា បើទោះជាវាជារបស់ធម្មជាតិ និងមានប្រយោជន៍យ៉ាងណាក៏ដោយ តែនៅពេលដែលអ្នកទទួលទានវាមិនបានត្រឹមត្រូវ ឬលាយផ្សំគ្នាដោយមិនបានដឹងច្បាស់ពីផលប៉ះពាល់ វាបែរជាធ្វើឱ្យសុខភាពរបស់អ្នកមានបញ្ហាទៅវិញ។ ការលាយ និងផ្សំបញ្ចូលគ្នានៃអាហារ ផ្លែឈើ និងបន្លែមួយចំនួន ត្រូវបានគេដឹងថា អាចធ្វើឱ្យសុខភាពរបស់អ្នកចុះខ្សោយ មានបញ្ហាឡើងជាតិ​អាស៊ីតក្នុងក្រពះ រួមទាំងធ្វើឱ្យគ្រាប់ឈាមធ្លាក់ចុះផងដែរ។

ដូច្នេះដើម្បីចៀសវាងបញ្ហាដែលអ្នកមិនបានដឹងជាមុន ថ្ងៃនេះយើងនឹងលើកយកកំពូលអាហារ បន្លែ និងផ្លែឈើទាំង ៧មុខ ដែលអ្នកត្រូវតែចៀសវាងដាច់ខាតក្នុងការទទួលទានបញ្ចូលគ្នា ដូចខាងក្រោមនេះ៖

ជាធម្មតា អ្នកបានដឹងហើយថា ការទទួលទានបន្លែ ផ្លែឈើ និងរបបអាហារដែលមានប្រយោជន៍ អាចជួយឱ្យរាងកាយអាចស្រូបយក ជីវជាតិ វីតាមីន និងសារធាតុរ៉ែសំខាន់ៗជំនួយដល់សុខភាពរាងកាយ

១.ផ្លែឈើ ជាមួយស្ករ

ផ្លែឈើភាគច្រើន សុទ្ធតែមានរសជាតិផ្អែមបែបធម្មជាតិមកស្រាប់ដោយខ្លួនឯង។ ដូច្នេះការទទួលទានពពួកផ្លែឈើ អ្នកមិនគួរលាយជាមួយស្ករសទាល់តែសោះ ព្រោះវាអាចធ្វើឱ្យអ្នកមានអាការហើមពោះ និងប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារបានផងដែរ។ ម្យ៉ាងវិញទៀត អ្នកដែលចូលចិត្តលាយផ្លែឈើនៅក្នុងនំខេក មិនគួរត្រេកអរថា ជំនួយដល់ការរំលាយអាហារទេ ព្រោះវាអាចបណ្តាលឱ្យអ្នកមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងឈានទៅរកការស្លាប់បាន។

ផ្លែឈើភាគច្រើន សុទ្ធតែមានរសជាតិផ្អែមបែបធម្មជាតិមកស្រាប់ដោយខ្លួនឯង។ ដូច្នេះការទទួលទានពពួកផ្លែឈើ អ្នកមិនគួរលាយជាមួយស្ករសទាល់តែសោះ

២. ក្រូច ជាមួយនឹងមើមការ៉ុត

អ្នកប្រហែលជាគិតថា ពណ៌របស់ក្រូច និងការ៉ុត គឺជាគ្រឿងផ្សំដែលសាកសមនឹងលាយបញ្ចូលគ្នាទាំងការទទួលទានធម្មតា និងធ្វើជាភេសជ្ជៈក្រឡុក។ ប៉ុន្តែការលាយ ក្រូច និងការ៉ុតបញ្ចូលគ្នាសម្រាប់ទទួលទាន បែរជាត្រូវបានគេដឹងថាអាចធ្វើឱ្យអ្នកមាន អាការក្រហាយទ្រូង ដោយសារតែការកើនឡើងនូវទឹកប្រមាត់ហើយធ្វើកើនឡើងជាតិរឹង និងរលាកក្នុងរាងកាយ។ មិនតែប៉ុណ្ណោះការលាយបញ្ចូលគ្នា នូវប្រភេទបន្លែផ្លែឈើទាំងពីរមុខនេះ អាចធ្វើឱ្យប៉ះពាល់ដល់តំបន់ត្រង់តម្រងនោមផងដែរ។

ការលាយ ក្រូច និងការ៉ុតបញ្ចូលគ្នាសម្រាប់ទទួលទាន បែរជាត្រូវបានគេដឹងថាអាចធ្វើឱ្យអ្នកមាន អាការក្រហាយទ្រូង

៣.ម្នាស់ និងផលិតផលទឹកដោះគោ

ប្រភេទផ្លែឈើ ដែលមានជាតិអាស៊ីតខ្ពស់ដូចជាផ្លែម្នាស់ មិនគួរលាយបញ្ចូលផ្សំគ្នាជាមួយនឹងរាល់ផលិតផលទឹកដោះគោនោះឡើយ។ អ្នកខ្លះយល់ថា ការលាយទឹកដោះគោជាមួយម្នាស់ អាចជួយកាត់បន្ថយជាតិកាត់របស់ផ្លែម្នាស់បាន ប៉ុន្តែវាមិនមែនជាការពិតឡើយ។ ជាតិអាស៊ីតនៅតែមានបើទោះជាអ្នកលាយជាមួយទឹកដោះគោក៏ដោយ ហើយការលាយម្នាស់ដែលមានសារធាតុ Bromelain ជាមួយនឹងផលិតផលទឹកដោះគោទាំងនេះ អាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ទទួលរងផលប៉ះពាល់ខ្លាំង ជាពិសេសរាល់ពេលទទួលទាននៅពេលព្រឹកតែម្តង ហើយថែមទាំងបង្កឱ្យមានជាតិពុលផងដែរ។

ម្នាស់ដែលមានសារធាតុ Bromelain ជាមួយនឹងផលិតផលទឹកដោះគោទាំងនេះ អាចធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ទទួលរងផលប៉ះពាល់ខ្លាំង

៤. ផ្លែចេក ជាមួយនឹងផលិតផលទឹកដោះគោ

ការក្រឡុកផ្លែចេកជាមួយនឹងទឹកដោះគោ គឺជាភេសជ្ជៈដ៏ពេញនិយមមួយ ប៉ុន្តែវាបែរជាអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ឱ្យធ្វើការកាន់តែខ្សោយ និងធ្វើឱ្យមានបញ្ហាក្រពះផងដែរ ដែលមិនខុសអីពីការលាយផ្លែឈើ ជាមួយនឹងជាតិស្ករខាងលើនោះទេ។

ការក្រឡុកផ្លែចេកជាមួយនឹងទឹកដោះគោ គឺជាភេសជ្ជៈដ៏ពេញនិយមមួយ ប៉ុន្តែវាបែរជាអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ឱ្យធ្វើការកាន់តែខ្សោយ និងធ្វើឱ្យមានបញ្ហាក្រពះផងដែរ

៥. ផ្លែត្របែក ជាមួយផ្លែចេក

ការទទួលទានផ្លែត្របែក ជាមួយនឹងផ្លែចេកធ្វើឱ្យមានបញ្ហាដល់សុខភាពដែលអ្នកមិនធ្លាប់ដឹង និងនឹកស្មានដល់។ វាអាចធ្វើឱ្យអ្នកមានអាការក្អួត ចង្អោរ វិលមុខ ថែមទាំងពោរពេញដោយជាតិហ្គាសក្នុងរាងកាយថែមទៀតផង។ បន្ថែមពីនោះ វាក៏អាចធ្វើឱ្យអ្នកឈឺក្បាល និងមានបញ្ហាក្រពះ ពោះវៀនបានផងដែរ។

ការទទួលទានផ្លែត្របែក ជាមួយនឹងផ្លែចេកធ្វើឱ្យមានបញ្ហាដល់សុខភាពដែលអ្នកមិនធ្លាប់ដឹង និងនឹកស្មានដល់

៦. ផ្លែឈើ និងបន្លែ

ការទទួលទានរាល់បន្លែ និងផ្លែឈើដែលមានជាតិស្ករបញ្ចូលគ្នា អាចធ្វើឱ្យក្រពះរបស់អ្នកពុលបាន។ ដោយភាគច្រើនមានបញ្ហាដូចជា រាគរូស ចុកពោះ ឈឺពោះ និងថែមទាំងអាចមានបញ្ហាឈឺក្បាលទៀតផង។ 

ការទទួលទានរាល់បន្លែ និងផ្លែឈើដែលមានជាតិស្ករបញ្ចូលគ្នា អាចធ្វើឱ្យក្រពះរបស់អ្នកពុលបាន។ ដោយភាគច្រើនមានបញ្ហាដូចជា រាគរូស ចុកពោះ ឈឺពោះ និងថែមទាំងអាចមានបញ្ហាឈឺក្បាលទៀតផង

៧. ក្រូចឆ្មារ និងល្ហុង

ពពួកក្រូចឆ្មារ ដូចជាក្រូចឆ្មារសម្បកលឿង និងក្រូចឆ្មារធម្មតា មិនគួរផ្សំបញ្ចូលគ្នាជាមួយនឹងផ្លែល្ហុងនោះឡើយ។ ព្រោះវាអាចធ្វើឱ្យមានបញ្ហាដល់គ្រាប់ឈាមរបស់អ្នក ដូចជាកង្វះខាតគ្រាប់ឈាមក្រហមជាដើម ហើយជាលទ្ធផលអ្នកប្រាកដជាមានបញ្ហាស្លេកស្លាំងធ្ងន់ធ្ងរ។ បើទោះជាវាមិនមែនជាគ្រឿងផ្សំដែលពេញនិយមក្នុងការរួមបញ្ចូលគ្នា ប៉ុន្តែការយល់ដឹងមុន និងបង្កើនការប្រុងប្រយ័ត្នក៏ជាការល្អម្យ៉ាងដែរ៕ 

ពពួកក្រូចឆ្មារ ដូចជាក្រូចឆ្មារសម្បកលឿង និងក្រូចឆ្មារធម្មតា មិនគួរផ្សំបញ្ចូលគ្នាជាមួយនឹងផ្លែល្ហុងនោះឡើយ។ ព្រោះវាអាចធ្វើឱ្យមានបញ្ហាដល់គ្រាប់ឈាមរបស់អ្នក ដូចជាកង្វះខាតគ្រាប់ឈាមក្រហមជាដើម ហើយជាលទ្ធផលអ្នកប្រាកដជាមានបញ្ហាស្លេកស្លាំងធ្ងន់ធ្ងរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]