ភ្នំពេញ៖ នេះជាលើកដំបូងសម្រាប់ វីហ្សា ស៊ីនឿន ស្រីខួច ដែលតារាចម្រៀងល្បីឈ្មោះទាំង៣ដួងនេះ បានមកសហការគ្នា ចងក្រងចម្រៀងសាច់រឿង ជូនប្រិយមិត្តបានទស្សនា។

ជាពិសេស ក្នុងអត្ថន័យបទថ្មីមួយនេះ បានអង្រួនបេះដូង ភរិយា គ្រប់រូប ឲ្យស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ព្រោះមិនថាការសម្ដែង ទឹកដមសម្លេង និងខ្លឹមសារ ពិតជាពិរោះចាក់ដោតបេះដូងខ្លាំងតែម្ដង។

យ៉ាងណាមិញ បើទោះជាបទទាំង៣នេះ មិនទាន់ចេញជាផ្លូវការពិតមែន តែទស្សនិកជន ដែលជាអ្នកគាំទ្រ ជាច្រើនកំពុងអន្ទះសាររង់ចាំទស្សនាស្នាដៃតារាស្រីប្រុសទាំងនេះ ព្រោះកម្របានឃើញតារា៣ដួងនេះ ប៉ះសម្លេងគ្នាជាចម្រៀង សាច់រឿង តភាគ ដូច្នេះណាស់៕

បទ៖ សុំទោសប្រពន្ធដើម ច្រៀងដោយ៖ សួស វីហ្សា
បទ៖ សុំទោសប្រពន្ធសម្លាញ់ ច្រៀងដោយ៖ នៅ ស៊ីនឿន
បទ៖ ប្ដីខ្ញុំទៅណាបាត់ហើយ ច្រៀងដោយ៖ ផន ស្រីខួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ ស៊ីនឿន