ភ្នំពេញ៖ បច្ចុប្បន្នតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្មថោន មាស សុខសោភា ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងស្រទាប់យុវវ័យ តាមរយៈការចេញនូវបទចម្រៀងថ្មីជាបន្តបន្ទាប់។

ងាកទៅមើលពិធីការិនីល្បីល្បាញ គង់ សុជាតិ វិញក៏មានភាពកាក់កបយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ព្រោះជារឿយៗគេឃើញអ្នកនាង និងលោក ជា វិបុល បានលេចមុនជាញឹកញាប់នៅតាមពិធីមង្គលការធំៗនានា ក្នុងតួនាទីជាពិធីករ និងពិធីការិនី។

កាលពីយប់មិញនេះអ្នកនាង គង់ សុជាតិ ក៏បានផុសរូបភាព២សន្លឹកជាមួយនឹងតារាចម្រៀង មាស សុខសោភា នៅលើបណ្តាញអ៊ីនស្តារក្រាមរបស់ខ្លួន ក្នុងឱកាសចូលរួមពិធីជប់លៀងមួយ។

មិនតែប៉ុណ្ណោះពិធីការិនីរូបនេះ ក៏បានប្រាប់ថាចូលចិត្តស្តាប់ចម្រៀងរបស់អ្នកនាង មាស សុខសោភា យ៉ាងខ្លាំង។

ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ ពេលឈរថតរូបជិតគ្នាបែបនេះ ទើបដឹងថាកំពូលតារាស្រីទាំងពីរដួងនេះ មានសម្រស់ស្រស់ស្អាតមិនចាញ់គ្នា ហើយថែមទាំងមានវ័យប្រហាក់ប្រហែលគ្នាថែមទៀត ទាំងការពិតអ្នកនាង គង់ សុជាតិ ឆ្នាំនេះមានអាយុ ៤០ ឆ្នាំទៅហើយ ស្របពេលដែលតារាចម្រៀង មាស សុខសោភា ទើបតែមានអាយុ ៣២ ឆ្នាំប៉ុណ្ណោះ។

អាយុច្រើនៗបន្តិចមែន ប៉ុន្តែតារាស្រីទាំងពីរដួងនេះនៅតែស្រស់ស្អាត សាច់ចាំ មិនងាយចាស់ទៅណាសោះ៕

ទស្សនារូបភាពរបស់ពួកគេដូចខាងក្រោមនេះទាំងអស់គ្នា៖ 

សម្រស់ពិធីការិនី គង់ សុជាតិ បច្ចុប្បន្ននេះ
សម្រស់ពិធីការិនី គង់ សុជាតិ បច្ចុប្បន្ននេះ
សម្រស់ពិធីការិនី គង់ សុជាតិ បច្ចុប្បន្ននេះ
សម្រស់អ្នកនាង មាស សុខសោភា បច្ចុប្បន្ន
សម្រស់អ្នកនាង មាស សុខសោភា បច្ចុប្បន្ន
សម្រស់អ្នកនាង មាស សុខសោភា បច្ចុប្បន្ន
អ្នកនាង មាស សុខសោភា និង គង់ សុជាតិ ពេលថតរូបជិតគ្នា
អ្នកនាង មាស សុខសោភា និង គង់ សុជាតិ ពេលថតរូបជិតគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ