ភ្នំពេញ៖ ចាប់តាំងពីលោក គឹម សីហា និងអ្នកនាង គង់ ចានស្រីមុំ ចាប់ដៃគ្នាចូលរោងការតាំងពីឆ្នាំ២០១៦ មកទល់ពេលនេះ គេសង្កេតឃើញថា អ្នកទាំង២ តែងតែងមាន សុភមង្គលនិងមានភាពផ្អែមល្ហែមជាមួយគ្នាជានិច្ច មិនដូចសម្តីមហាជនមួយចំនួនតូច ដែលបាននិយាយថា ពួកគេធ្វើបែបនេះបានតែដំបូងៗនោះទេ។

ដោយឡែក ចំពោះគូស្វាមីភរិយាវ័យក្មេងមួយគូនេះ ប្រិយមិត្តអ្នកអានមួយចំនួន ច្បាស់ជាមិនបានចាប់អារម្មណ៍ នូវចំណុចប្លែកមួយលើលោក គឹម សីហា នោះទេថា ពេលដែលលោកថតរូបជិត មិននឹកស្មានថាលោក ចាស់បែបនេះទាល់តែសោះ ព្រោះ តារារូបនេះមានវ័យនៅក្មេងប៉ុណ្ណោះ ប៉ុន្តែសក់របស់លោក មានស្កូវច្រើនមិនចាញ់ មនុស្សចាស់ប៉ុន្មាននោះទេ។

យ៉ាងណាមិញ បើផ្អែកតាមប្រភពមួយចំនួន បានឲ្យដឹងថា មូលហេតុដែលលោក គឹម សីហា មានសក់ស្កូវច្រើនបែបនេះ មិនមែនមកពីលោក ចាស់មុនអាយុនោះទេ ប៉ុន្តែសក់ស្កូវទាំងនេះ លោកមានវាតាំងពីកំណើតមកម្ល៉េះ៕ 

រូបលោក គឹម សីហា ពេលមើលជិតមានសក់ស្កូវខ្លាំង
រូបលោក គឹម សីហា ពេលមើលជិតមានសក់ស្កូវខ្លាំង
រូបលោក គឹម សីហា ពេលមើលជិតមានសក់ស្កូវខ្លាំង
រូបលោក គឹម សីហា ពេលមើលជិតមានសក់ស្កូវខ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ