ភ្នំពេញ៖ បន្ទាប់ពីបទថ្មី«Beautiful Art» របស់ Nikki Nikki បានចេញជាផ្លូវការ យប់មិញនេះ តារាស្រី និយមលេងស្ទីលបរទេសរូបនេះ បានបង្ហើបប្រាប់ពីគោលបំណងក្នុងការផលិតបទនេះ។

តាមរយៈវីដេអូក្រៅឆាក ដែល Nikki Nikki បានបង្ហោះលើបណ្ដាញសង្គម កញ្ញាបាន ថ្លែងអំណរគុណជាខ្លាំង ចំពោះមិត្តរួមការងារទាំងអស់ ដែលបាន ចូលរូមសហការផលិតបទនេះ បានយ៉ាងជោគជ័យ។

ជាពិសេសតារាស្រី វ័យក្មេងរូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បទថ្មីនេះ នាងធ្វើឡើង ដើម្បីលើកកម្ពស់ស្រ្តី ហើយគោលបំណងចង់ឲ្យស្រ្តីទាំងអស់ ក្រោកឡើងប្រឆាំងដាច់ខាតក្នុងការប្រើប្រាស់ អំពើហិង្សាពីបុរស ដែលជាដៃគូ។

លើសពីនេះ Nikki Nikki ក៏ប្រាប់តាមរយៈវីដេអូនោះដែរថា នាងធ្វើបទនេះចង់ ផ្ញើជូនជាពិសេសទៅ អ្នកនាង យ៉ាន លីនដា ដែលជាតារាស្រីដ៏ល្បី៕

គួរបញ្ជាក់ដែរថា ប៉ុន្មានឆ្នាំមុន អ្នកនាង យ៉ាន លីនដា បានសម្រេចចិត្តលែងលះ ជាមួយលោក ញ៉ែម សំអូន ក្រោមហេតុផលជាច្រើន បូករួមទាំងធ្លាប់រងការប្រើហិង្សា ពីអតីតស្វាមីទៀតផង ៕

ចង់ជ្រាប ច្បាស់ទស្សនា វីដេអូទាំងអស់គ្នា៖  

ឈុតក្នុងបទ «Beautiful Art» របស់ Nikki Nikki
ឈុតក្នុងបទ «Beautiful Art» របស់ Nikki Nikki
អ្នកនាង យ៉ាន លីនដា
អ្នកនាង យ៉ាន លីនដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Nikki Nikki