(ភ្នំពេញ)៖ ជាការពិតជាណាស់ មានតារាខ្មែរជាច្រើននាក់ ត្រូវបានទស្សនិកជន ជាពិសេសអ្នកគាំទ្រសរសើរ មិនដាច់ពីមាត់ នូវសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ មិនតែប៉ុណ្ណោះ ថែមទាំងមានការប្រៀបធៀប មុខមាត់ទៅនឹងតារាថៃទៀតផង ខណៈមានតារាស្រីរបស់កម្ពុជាមួយចំនួន មានមុខស្រដៀង ជាមួយនឹងតារាចម្រៀងស្រី ដ៏ល្បីរបស់ប្រទេសវៀតណាម គឺនាង Bảo Thy។ ប៉ុន្តែពេលនេះ ទើបតែដឹងថា តារាសម្ដែង សូ ដានីតា ក៏មានមុខមាត់ស្រដៀងនឹង នាង Bảo Thy ផងដែរ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។

យោងតាមផេក «Movie Star Research» ដែលមានអ្នកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបានប្រៀបធៀប តារាសម្ដែងរបស់ខ្មែរ គឺនាង សូដា នីតា ជាមួយនឹងកំពូលតារាចម្រៀង របស់វៀតណាម នាង Bảo Thy ដោយភ្ជាប់ជាមួយនឹងពាក្យថា «បែកធ្លាយ សូដា នីតា និងតារាចម្រៀងជនជាតិវៀតណាម Bảo Thy មានមុខមាត់ស្រដៀងគ្នា»។ ជាមួយគ្នានឹងការទម្លាយរូបភាព ដែលមានមុខមាត់ស្រដៀងគ្នា របស់តារាខ្មែរ និង Bảo Thy ត្រូវបានទស្សនិកជននាំគ្នា និយាយថា តារាខ្មែរ និងតារាវៀតណាម ពិតជាមានសម្រស់ ស្រស់មិនចាញ់គ្នាប៉ុន្មានទេ ពោលគឺស្រស់ស្អាតទាំងពីរនាក់តែម្ដង ខណៈមុខមាត់ពណ៌សម្បុរ ក៏ស្រដៀងគ្នាដែរ។

តោះ! កុំឲ្យខាតពេលយូរចង់ដឹងថា តារាសម្ដែងខ្មែរ សូដា នីតា និង កំពូលតារាចម្រៀងវៀតណាម មានមុខមាតស្រដៀងគ្នាកម្រិតណានោះ សូមទស្សនារូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖

សូដា នីតា និង​​តារាចម្រៀងល្បី របស់ប្រទេសវៀតណាម Bảo Thy
សូដា នីតា និង​​តារាចម្រៀងល្បី របស់ប្រទេសវៀតណាម Bảo Thy
សូដា នីតា និង​​តារាចម្រៀងល្បី របស់ប្រទេសវៀតណាម Bảo Thy
សូដា នីតា និង​​តារាចម្រៀងល្បី របស់ប្រទេសវៀតណាម Bảo Thy

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា