ភ្នំពេញ៖ ម្សិលមិញនេះ ដូចប្រិយមិត្តបានដឹងហើយថា មិនមែនមានតែយុវវ័យទេ ដែលទទួលបាន កាដូពីមនុស្សពិសេស របស់ខ្លួន សូម្បីតែតារាស្រីប្រុស មួយចំនួន ក៏ ទទួលបានដូចគ្នា ។ 

ជាក់ស្ដែង សូម្បីតែ ពិធីការិនី និងជាតារាសម្ដែង ដែលមានប្រជាប្រិយភាព អ្នកនាង សុខ សោម៉ា វត្តី ក៏ទទួលបានកាដូពិសេសបែបនេះ ពីមនុស្សជាទីស្រលាញ់ ក្នុងឱកាសបុណ្យ Christmas មិនចាញ់តារាដទៃទៀតដែរ។

ជាងនេះទៅទៀត កាដូដែលតារាស្រីវ័យក្មេងនេះ ទទួលបាន គឺច្រើនរហូតដល់ថ្នាក់អ្នកនាង បង្ហោះសារលើបណ្ដាញសង្គមថា៖«Becuz of Christmas Day កុំមើលឡានឡើងរញ៉េរញ៉ៃ តែអូនចូលចិត្ត Christmas Day កាដូពេញឡាន ហាហាហា»

យ៉ាងណាមិញអ្នកនាង ក៏មិនបានបញ្ជាក់ទេថា អ្នកណាជាម្ចាស់កាដូឲ្យពិតប្រាកដដែល ៕ 

អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី
អ្នកនាង សុខ សោម៉ាវត្តី ទទួលបានកាដូច្រើន ឡើងពេញឡាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី