ភ្នំពេញ៖ នាយចយ គឺជាតារាកំប្លែងមួយរូប ដែលមានឈ្មោះបោះសម្លេង យូរឆ្នាំមកហើយ តាមរយៈការសម្តែងរឿងកំប្លែងរាប់មិនអស់ ជាមួយក្រុមកំប្លែងដ៏ល្បីឈ្មោះរបស់នាយក្រឹម។

ដោយឡែក ប្រិយមិត្តអ្នកអានមួយចំនួន ច្បាស់ជាមិនធ្លាប់ដឹងទេថា នាយចយ មានប្អូនស្រីម្នាក់ទៀត ហើយថែមទាំងមានមុខមាត់ មិនខុសគ្នាប៉ុន្មាននោះទេ។ ក្នុងនោះផងដែរ រឿងទាំងនេះ ត្រូវបានបញ្ជាក់ឲ្យកាន់តែដឹងច្បាស់ នៅពេលដែលគូស្នេហ៍របស់ នាយចយ បានធ្វើការ Surprise ខួបកំណើតឲ្យនាង។

យ៉ាងណាមិញ បើផ្អែកតាមពាក្យសម្តីដែលគូស្នេហ៍ នាយចយ សរសេរអមជាមួយវីដេអូ Surprise ខួបកំណើតដែលបានបង្ហោះនោះ បានឲ្យដឹងថា ពេលនេះ ប្អូនស្រី នាយចយ ក៏កំពុងតែចូលសិល្បៈ ដូចជាបងរបស់ខ្លួនដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានភាពមមាញឹកនឹងការងារ មិនចាញ់បងប្រុសរបស់នាង ប៉ុន្មាននោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ប្អូនស្រី នាយចយ
ខួបកំណើតប្អូនស្រី នាយចយ
ខួបកំណើតប្អូនស្រី នាយចយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចយ