ភ្នំពេញ៖ អតីតបេក្ខភាពThe Voice Kids រដូវកាលទី១ប្អូនស្រី សុខ សុជាតា ដែលកំពុងតែស្ថិតនៅក្នុងបេះដូងអ្នកគាំទ្រជាច្រើន ថ្វីត្បិតតែប្អូនមិនមែនជាអ្នកទទួលបានពានរង្វាន់ក្តី។

ក្រោយពី ការប្រកួតត្រូវបានបញ្ចប់ តារាចម្រៀងវ័យក្មេងរូបនេះ កាន់តែមានការគាំទ្រកាន់តែច្រើនឡើង នៅក្នុងការងារសិល្បៈ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមានហ្វេនគាំទ្រជាច្រើនទៀតផង។

ជាក់ស្តែង កាលពីម្សិលមិញនេះ គឺជាថ្ងៃបុណ្យណូអែល ដែលមានសាលាឯកជនជាច្រើនបានប្រារព្ធពិធីច្រៀង រាំលេង កម្សាន្ត ជាមួយនឹងសិស្សជាច្រើន។ នៅក្នុងនោះក៏ឃើញកុមារីសុខ សុជាតា បានចូលរួមនៅក្នុងកម្មវិធីសាលា។

តាមរយៈវីដេអូមួយនោះ ឃើញថា សុជាតា បានច្រៀងចម្រៀងមួយបទ ដែលធ្វើឲ្យអ្នកគាំទ្រ ស្រែកគាំទ្រគ្រប់គ្នាតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ គ្រាន់តែប្អូនច្រៀងចប់ភ្លាម ក៏មានអ្នកគាំទ្រជាច្រើន សុំថតរូបទុកជាអនុស្សាវរីយ៍ជាច្រើននាក់ តែមុខនាងនៅតែញញឹមដដែល។ 

យ៉ាងណាមិញ មើលទៅពិតជាមិនធម្មតាមែន ដែលនាងទើបតែលេចមុខនៅក្នុងវិស័យសិល្បៈសោះ តែអ្នកគាំទ្រខ្លាំង មិនថានៅលើឆាកដ៏ធំនោះទេ សូម្បីតែនៅសាលារៀនបែបនេះក៏មិត្តៗ គាំទ្រខ្លាំងបែបនេះដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ប្អូនស្រី សុខ សុជាតា
ប្អូនស្រី សុខ សុជាតា
ប្អូនស្រី សុខ សុជាតាពេលដែលមិត្តរួមសាលាសុំថតរូបព្រាត
ប្អូនស្រី សុខ សុជាតាពេលដែលមិត្តរួមសាលាសុំថតរូបព្រាត
ប្អូនស្រី សុខ សុជាតាពេលដែលមិត្តរួមសាលាសុំថតរូបព្រាត
ប្អូនស្រី សុខ សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សុជាតា