ភ្នំពេញ៖ គូស្វាមីភរិយាវ័យក្មេង ដែលពោរពេញទៅដោយសុភមង្គល អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ពិតជាធ្វើមហាជន សរសើរដល់អ្នកទាំង២មែនទែន ព្រោះថាពួកគេ មិនត្រឹមតែជាគូស្វាមីភរិយាដ៏សាកសមប៉ុណ្ណោះទេ ហើយថែមទាំងជាដៃគូរកស៊ីមុខជំនួញដ៏ជោគជ័យផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ ស្រីមុំ​ និង សីហា បានធ្វើឲ្យអ្នកគាំទ្រ លួចច្រណែននឹងភាពផ្អែមល្ហែម របស់អ្នកទាំង២ទៀតហើយ ដោយពួកគេបានបង្ហោះរូប ក្នុងសម្លៀកបំពាក់ពណ៌ក្រហម ដោយលោក គឹម សីហា ស្លៀកពាក់ជា Santa សម្រាប់ស្វាគមន៍ថ្ងៃ Christmas អមជាមួយ Caption ស្វីតៗ នៅក្នុងផេកផ្ទាល់ខ្លួនថា៖ “ Dear santa, Happy merry Christmas. ឆ្នាំនេះអ្នកបាននាំយកនូវរឿងល្អៗ ចូលមកក្នុងជីវិតរបស់ខ្ញុំច្រើនណាស់ ថែមទាំងបានបំពេញនូវបំណងប្រាថ្នា របស់ខ្ញុំជាច្រើនទៀតផង។ ពិសេសគឺគាត់បាននាំយកកូនពេជ្រ ដ៏មានតម្លៃបំផុតចូលមកក្នុងជីវិតរបស់យើង។ I love my Santa ពេញបេះដូងម៉ង Kem Seyha”។

ជាពិសេស រូបជាច្រើនសន្លឹកនោះ ត្រូវបានមហាជន ពោលពាក្យសរសើរមិនដាច់ពីមាត់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ថែមទៀតផង៕

កុំឲ្យខាតពេលយូរ តោះទស្សនារូបភាពត្រជាក់ភ្នែក របស់អ្នកទាំង២ខាងក្រោមនេះ៖ 

គង់ ចាន់ស្រីមុំ និងស្វាមី រៀបចំខ្លួនក្នុងថ្ងៃ Christmas

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា