រាជធានីភ្នំពេញ ៖ ថ្មីៗនេះ តារាចម្រៀងលេងម៉ូដសក់ សាន ផានិត បានរងនូវភាពអាម៉ាស់ យ៉ាងខ្លាំងទាក់ទិនទៅ នឹងជីវភាពរបស់លោក ដោយមានគេនិយាយថា លោកសាន ផានិត ធ្លាក់ខ្លួនដាច់យ៉ៃ ជិះម៉ូតូឌុបមិន ឱ្យប្រាក់ជំពាក់ថ្លៃបាយស្រូប ជំពាក់ថ្លៃកាត់សក់គេ និងជំពាក់ថ្លៃផ្ទះសំណាក់គេទៀតផង ។

ជាងនេះទៅទៀតនោះ លោកសាន ផានិត ក៏បានរងនូវភាពអាប់ឱនមួយកម្រិតទៀតផងដែរ ដោយមានគេនិយាយតៗគ្នាថាលោកមានជំងឺវង្វេងវង្វាន់ និងមានពេលខ្លះទៀតតារាចម្រៀងរូបនេះបានចូលទៅលេងហ្គេមជាមួយ ក្មេងៗជំពាក់លុយគេ ព្រមទាំងរកលុយជិះម៉ូតូឌុបមកផ្ទះវិញសឹងតែមិនបាន ។

បន្ទាប់ពីព័ត៌មានទាំងនេះ បានផ្សព្វផ្សាយជាបន្តបន្ទាប់ ស្រាប់តែលេចឮព័ត៌មានថា លោកសាន ផានិត មានគម្រោងបើកផលិតកម្មផ្ទាល់ខ្លួន ការលេចឮនេះមិនបានប៉ុន្មានផង លោកសាន ផានិត ក៏បានប្រកាសថា លោកបានសម្ពោធផលិតកម្មថ្មីរួចរាល់ហើយ ។

ទាក់ទិនទៅនឹងបញ្ហានេះ ក្រុមការងាររបស់យើងបានទំនាក់ទំនងទៅលោកសាន ផានិត តែទាក់ទងមិនបាននោះទេ ដោយសារតែទូរស័ព្ទរបស់លោកត្រូវបានបិទ ដូច្នេះកោះសន្តិភាពក៏មានធ្វើការទំនាក់ទំនងទៅម្ចាស់ផលិតកម្ម KH Promotion គឺលោកគីម ហេង ដោយលោកបានប្រាប់ឱ្យដឹងថា លោកក៏ទើបទទួលបានព័ត៌មានទាំងនេះដូចគ្នាដែរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]