ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ម្សិលមិញនេះ តុលាការបានចេញ សាលដីកាផ្តន្ទាទោស កូនប្រុស នាយហុងដា និងសង្សាររបស់ខ្លួនហើយ ។

យ៉ាងណាមិញ ជនជាប់ចោទទាំង២ ត្រូវបានចេញសាលដីកា ពីសាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពន្ធនាគារ រយៈពេលផ្សេងគ្នាទៅតាម កម្រិតទោសរបស់ពួកគេ ដោយកូនប្រុសរបស់នាយ ហុងដា ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ រយៈពេល៧ឆ្នាំ ឯចំណែកសង្សារបស់ខ្លួន ត្រូវជាប់ពន្ធនាគារ រយៈពេល ៥ឆ្នាំ ពីបទ ឃាតកម្ម មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទទាំង២នេះ ត្រូវបានជាប់ទោសពីបទ ឃាតកម្ម សម្លាប់ម្តាយចុងរបស់ខ្លួន ឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ហើយត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ផងដែរ៕ 

កូនប្រុសនាយហុងដា និង សង្សារពេលចាប់ខ្លួន
កូនប្រុសនាយហុងដា និង សង្សារពេលចាប់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា