ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ កំពុងតែមានសន្ទុះប្រជាប្រិយភាពនៅក្នុងការគាំទ្រ មិនចាញ់អ្នកចម្រៀងល្បីៗប៉ុន្មានទេ តាមរយៈការឡើងក្នុងកម្មវិធីធំៗ។

តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ

ជាការពិតណាស់ ដោយសារតែពាក្យសម្តីគោរពចាស់ទុំ សម្តីលេងសើច ជាមួយនឹងទេពកោសល្យ ធ្វើឲ្យអ្នកគាំទ្រស្រលាញ់និងចូលចិត្ត ចាប់តាំងពី ថៃ បានឡើងប្រលងចម្រៀង The Voice kids មកម្ល៉េះ។

ដោយសារតែហេតុផលទាំងនេះ ទើបធ្វើឲ្យអ្នកគាំទ្របោះឆ្នោតរហូតបានជាប់ជាម្ចាស់ពានរង្វាន់ ដែលនាំមកជាមួយប្រជាប្រិយភាពកាន់តែខ្លាំង។

លើសពីនេះទៅទៀត ក៏មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាព ជាមួយនឹងសារមួយថា៖ «មាននិស្ស័យល្អណាស់ ហើយមានទេពកោសល្យណាស់អូនសំណព្វចិត្ត ចេះគោរពព្រះសង្ឃ ថែមទាំងច្រៀងបានពិរោះ ចេះប្រើពាក្យសម្តីបានល្អ កាយវិការសមរម្យ ។ជានិស្ស័យក្មេងពូកែមែន»។

តាមរយៈរូបភាពជាមួយនឹងសារ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់គ្នាតែម្តង ជាមួយនឹងទង្វើដែលប្អូនធ្វើនោះ មិនត្រឹមតែមានទេពកោសល្យល្អនោះទេ ថែមទាំងមាននិស្ស័យល្អចេះគោរពចាស់ទុំ និងព្រះសង្ឃបែបនេះ៕

សួមទស្សនារូបភាពខាងក្រោមនេះ ទើបដឹងថាពេជ្រ ថៃ មានចរិតបែបណា៖

តារាចម្រៀងវ័យក្មេង ពេជ្រ ថៃ ធ្វើបុណ្យសំពះព្រះសង្ឃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ