ភ្នំពេញ៖ តារាសម្ដែង និងជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា បានឆក់យកប្រជាប្រិយភាព ពីទស្សនិកជនខ្លាំងឡើង គួរឲ្យភ្ញាក់ផ្អើល នាមួយរយៈពេលចុងក្រោយនេះ។ ជាក់ស្ដែង វត្តមានតារាស្រីរូបស្រស់ តែងតែបង្កភាពសប្បាយរីករាយ ជូនអ្នកទស្សនា សឹងគ្រប់កម្មវិធី ។

ងាកមកមើល សម្រស់តារាស្រីវ័យក្មេង រូបនេះវិញ ក៏ត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់ថា កុសុម៉ា កាន់តែល្បីកាន់តែស្អាតខ្លាំងឡើង ដល់ថ្នាក់ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏និយាយពីរឿងមួយនេះដែរ។

ដោយមុននេះ អ្នកនាងបានសរសេរ បង្ហោះលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា៖ «ល្បីណាស់ឥឡូវ ហើយ ស្អាតខ្លាំងទៀតផងមីងហ្នឹង ម្សិលមិញបើកុំចែរវល់មិនដឹងមីងណឹងកូរចែយ៉ាងណាទេ»។

សារនេះស្ដែងច្បាស់ណាស់ថា បច្ចុប្បន្នកញ្ញា សុភ័ក្រ កុសុម៉ា ពិតជាស្អាតប្លែក រហូតសូម្បីតែ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារារៀមច្បង ក៏សរសើរពីសមត្ថភាព និងរូបសម្រស់ របស់តារាស្រី សម្ដីបាន រូបនេះដែរ៕ 

សារ និងរូបភាព ដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះលើបណ្ដាញសង្គម
តារាសម្ដែង សុភ័ក្រ កុសុម៉ា
តារាសម្ដែង សុភ័ក្រ កុសុម៉ា
តារាសម្ដែង សុភ័ក្រ កុសុម៉ា
តារាសម្ដែង សុភ័ក្រ កុសុម៉ា
តារាសម្ដែង សុភ័ក្រ កុសុម៉ា
តារាសម្ដែង សុភ័ក្រ កុសុម៉ា
តារាសម្ដែង សុភ័ក្រ កុសុម៉ា
តារាសម្ដែង សុភ័ក្រ កុសុម៉ា
អ្នកនាង ចន ច័ន្ទលក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា