ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំ នៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា គឺជាគូស្នេហ៍នឹងគ្នា ដែលបានបើកបង្ហាញឱ្យអ្នកគាំទ្រ បានដឹង ពីទំនាក់ទំនងស្នេហារបស់ពួកគេ។

ជាក់ស្តែង អ្នកគាំទ្រតែងតែឃើញអ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា ថតរូបភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ ហើយថែមទាំងបង្ហោះចែកចាយ នៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ ដែលបានធ្វើឱ្យអ្នកគាំទ្រ សរសើរ និងច្រណែននឹងពួកគេ យ៉ាងខ្លាំង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កាលពីម្សិលមិញនេះ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់ហើយថា ជាថ្ងៃបុណ្យ Christmas តែអ្នកទាំង២ បែរជាឆ្លងជាមួយគ្នាយ៉ាងសាមញ្ញបំផុត ជាពិសេស លោក សក្កដា ក៏បានចូលចង្ក្រានបាយ ធ្វើម្ហូបដោយផ្ទាល់ដៃទៀតផង មើលទៅកក់ក្ដៅ និងផ្អែមល្ហែមមែនទែន។

ពិតជាមិននឹកស្មានថា លោក ឆឹម សក្កដា ផ្តល់ក្តីស្រលាញ់ ទៅកាន់ ពេជ្រ​ សោភា ដល់ម្លឹង ដែលថែមទាំង ធ្វើម្ហូបឲ្យនាង ទទួលទាន ដូចជាស្វាមីភរិយាទៅហើយ៕

តោះទៅទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

អ្នកនាង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា
អ្នកនាង ពេជ្រ សោភា និងតារាសម្តែងលោក ឆឹម សក្កដា
លោក ឆឹម សក្កដា ធ្វើម្ហូបឲ្យ​ពេជ្រ សោភា ដោយផ្ទាល់ដៃ
លោក ឆឹម សក្កដា ធ្វើម្ហូបឲ្យ​ពេជ្រ សោភា ដោយផ្ទាល់ដៃ
លោក ឆឹម សក្កដា ធ្វើម្ហូបឲ្យ​ពេជ្រ សោភា ដោយផ្ទាល់ដៃ
លោក ឆឹម សក្កដា ធ្វើម្ហូបឲ្យ​ពេជ្រ សោភា ដោយផ្ទាល់ដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា