ភ្នំពេញ៖ នេះជាលើកឆ្នាំទី៣ ដែលសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង៩ សាខារៀបចំកម្មវិធីទិវាវេសឡាញអន្តរជាតិ ដោយលើកយកប្រធានបទអាស៊ីខាងត្បួង មកបង្ហាញជូនសាធារណជន។

កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍

កម្មវិធីរៀបចំឡើង ក្នុងគោលបំណងស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីនៃអាស៊ីភាគខាងត្បូង បង្កើនការយល់ដឹងអំពីប្រវត្តិសាស្រ្ត និងសេដ្ឋកិច្ចនៃអាស៊ីភាគខាងត្បូង លើកកម្ពស់ និងពង្រឹងសាមគ្គីភាពក្នុងចំណោមសិស្ស គ្រូ និងបុគ្គលិក ព្រមទាំងលើកកម្ពស់ជំនាញសតវត្សទី 21។ កម្មវិធីនេះនឹងផ្តោតសំខាន់ទៅលើ វប្បធម៌ ប្រពៃណី សេដ្ឋកិច្ច និងព័ត៌មានចម្រុះមួយចំនួននៃប្រទេសនីមួយៗ នៃតំបន់អាស៊ីភាគខាងត្បូង ហើយការតុបតែងនៅក្នុងថ្នាក់នីមួយៗ ការសម្តែងរបស់សិស្ស សម្លៀកបំពាក់ និងអាហារជាដើម ត្រូវតែផ្សារភ្ជាប់ ជាមួយនិងប្រធានបទដែលបានកំណត់។ តំបន់អាស៊ីភាគខាងត្បូងដែលមានប្រទេសដូចជា៖ អាហ្គាហ្វនីស្ថាន (AFGHANISTAN) បង់ក្លាដែស (BANGLADESH) ប៊ូតាន (BHUTAN) ឥណ្ឌា (INDIA) ម៉ាល់ឌីវ (MALDIVES) នេប៉ាល់ (NEPAL) ប៉ាគីស្ថាន (PAKISTAN) ស្រីលង្កា (SRI LANKA)។

គួរបញ្ជាក់ថាសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។ សាលារៀនផ្តល់ជូនសេវាកម្មអប់រំ កម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ កម្មវិធីចំណេះទូទៅខ្មែរពីថ្នាក់ទី១ ដល់ទី១២កម្មវិធីសាភាអង់គ្លេសសម្រាប់សិស្សធំ កម្មវិធីភាសាចិន និងកម្មវិធីបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ។

លើសពីនេះសាលារៀនក៏បាននាំយកកម្មវិធីទម្លាប់ល្អទាំង៧ បញ្ចូលក្នុងកម្មវិធីសិក្សា ដើម្បីអប់រំអត្តចរិត ឥរិយាបថ និងភាពជាអ្នកដឹកនាំ។ រហូតដល់បច្ចប្បន្ននេះ សាលារៀនមាន៩សាខាក្នុងរាជធានីភ្នំពេញ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទូលស្វាយព្រៃ សាខាផ្សារតូច សាខាចំការដូង សាខាភ្នំពេញ សាខាដូនពេញ និងសាលារៀនណត្សឡាញន៍ សាខាស្ទឹងមានជ័យ៕

កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍
កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍
កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍
កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍
កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍
កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍
កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍
កម្មវិធីទិវាវេសឡាញអន្តរជាតិរៀបចំដោយ សាលារៀនវ៉េស្ទឡាញន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]