(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាម៉ូដែលសម្បុរស្រអែម និងមានប្រជាប្រិយភាពគួរសម គឺអ្នកនាង ទូច ស្រីល័ក្ខ បន្ទាប់ពីរៀបការជាមួយនឹងស្វាមីជនជាតិបរទេស និងទទួលបានកូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ហើយ គេសង្កេតឃើញថា អ្នកម្ដាយរូបស្រស់ម្នាក់នេះ នៅតែមានទីផ្សារជានិច្ច រហូតមកទល់នឹងបច្ចុប្បន្ននេះ អ្នកនាង ទូច ស្រីល័ក្ខ នៅតែត្រូវបានក្រុមហ៊ុនជាច្រើន ទាក់ទងថតជាញឹកញាប់។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះ ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញអ្នកនាង ទូច ស្រីល័ក្ខ បង្ហោះរូបជាច្រើន ដែលបង្ហាញពីការតុបតែងផ្ទះ យ៉ាងស្អាតសម្រាប់ស្វាមី ក្នុងឱកាសបុណ្យគ្រិស្ដម៉ាស ដែលត្រូវបានគេដឹងថា គឺជាប្រពៃណីរបស់អ៊ឺរ៉ុប។

បើយោងតាមហ្វេសប៊ុករបស់ អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាពជាច្រើន ដោយភ្ជាប់ជាមួយនឹងសារថា «ភាពស្រស់ស្អាតរបស់មនុស្សស្រីយើងម្នាក់ៗ មិនមែនឋិតនៅលើករូបរាងកាយ តែមួយមុខទេ គឺត្រូវតែចេះរៀបចំតុបតែងខាងក្នុងផ្ទះ ឲ្យមានរបៀបរៀបរយ និងត្រូវតែយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវ សំរាប់ក្រុមគ្រួសារ ការងារក៏សំខាន់សំរាប់យើងដែរ តែយើងមិនត្រូវយកការងារមកដាក់ នៅនិងមុខគ្រប់ពេលនោះទេ ហើយទុកក្រុមគ្រួសារចោល»។

អ្នកនាង ទូច ស្រីល័ក្ខ បានសរសេរបន្ថែមថា «អ៊ីចឹងវាអាចធ្វើឲ្យប៉ះ ដល់សេចក្តីសុខក្នុងក្រុមគ្រួសារ រៀនចេះបែកចែកឲ្យច្បាស់លាស់ការងាររវាងគ្រួសារនោះ យើងទាំងអស់គ្នា ក៏មិនសូវមានបញ្ហា ក្នុងគ្រួសារប៉ុន្មានទេ នេះគឺជាបុណ្យប្រពៃណីរបស់គ្រួសារ ខាងប្តីរបស់ខ្ញុំ ការរៀបចំរបស់ខ្ញុំក៏បានរួចរាល់ហើយ សូមឲ្យទទួលបានសេចក្តី សុខទាំងអស់គ្នាណាបងប្អូន!»។

តោះ! មកទស្សនាការរៀបចំផ្ទះរបស់អ្នកនាង ទូច ស្រីល័ក្ខ បន្តិចមើល រ៉ូមែនទិកដ៏កម្រិតណាទៅ

ទូច ស្រីល័ក្ខ ហេតុ​តែ​ស្រឡាញ់​ស្វា​មី ខំ​ប្រឹង​រៀប​ចំ​ផ្ទះ​យ៉ាង​ស្អាត ក្នុង​ថ្ងៃ​បុណ្យ​គ្រិស្ត​ម៉ាស
ទូច ស្រីល័ក្ខ ហេតុ​តែ​ស្រឡាញ់​ស្វា​មី ខំ​ប្រឹង​រៀប​ចំ​ផ្ទះ​យ៉ាង​ស្អាត ក្នុង​ថ្ងៃ​បុណ្យ​គ្រិស្ត​ម៉ាស
ទូច ស្រីល័ក្ខ ហេតុ​តែ​ស្រឡាញ់​ស្វា​មី ខំ​ប្រឹង​រៀប​ចំ​ផ្ទះ​យ៉ាង​ស្អាត ក្នុង​ថ្ងៃ​បុណ្យ​គ្រិស្ត​ម៉ាស

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ