ភ្នំពេញ៖ ក្នុងឆ្នាំ២០១៧នេះ មានតារាស្រីប្រុស វ័យក្មេងជាច្រើនគូ បានត្រៀមខ្លួន រួចជាស្រេចដើម្បី ក្លាយខ្លួនជាឪពុក ម្ដាយសម័យថ្មី សម្រាប់កូនប្រុសស្រីរបស់ពួកគេ។

ក្នុងនោះ មានអ្នកខ្លះ បុកពោះភ័យអរ ព្រោះជាកូនដំបូង ឯខ្លះទៀតចាំអ៊ុតថា ជាកូនស្រីឬប្រុស ទាំងអ្នកទាំងនោះ ពិតជារំភើប ព្រោះមិនយូរប៉ុន្មាន កូនៗជាទីស្រលាញ់របស់ពួកគេ និងបង្ហាញវត្តមានលើពិភពដ៏ស្រស់ស្អាត មួយនេះ។

ចង់ដឹងថា មានតារាណាខ្លះដែលណាត់គ្នា ចាំទទួលយកកូនឆ្នាំចរ ដែលជាឆ្នាំល្អ សម្រាប់២០១៧ ចូល២០១៨នេះ តោះ តាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា៖

១.លោក ជា វណ្ណារិទ្ធ និងភរិយា៖ ពិធីករសង្ហា រូបនេះនឹងបានឃើញមុខ កូនទី២ នាប៉ុន្មានខែទៀតនេះ បន្ទាប់ពីកូនច្បង (អូនហ្វេម) របស់អ្នកទាំងពីរ កាន់តែចម្រើនវ័យធំឡើង។ ទស្សនិកជនជាច្រើន រំពឹងថា កូនទី២អ្នកទាំង ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់អូន ហ្វេម ឡើយ។ 

លោក ជា វណ្ណារិទ្ធ និង គ្រួសារ
លោក ជា វណ្ណារិទ្ធ និង កូនប្រុស សំណព្វ

២.លោក កែវ វាសនា និងភរិយា៖ តារាចម្រៀង សម្លេងពិរោះរូបនេះ ទើបតែមានកូនប្រុសទីមួយ ដែលមិនទាន់ចេះដើរស្រួលបួលផង ស្រាប់តែក្នុងឆ្នាំនេះ លោក និងភរិយា រូបស្រស់ ក៏បានសម្រេចចិត្ត យកកូនទី២ ឲ្យទាន់ឆ្នាំ ចរ នេះតែម្ដង។

លោក កែវ វាសនា និងគ្រួសារ
លោក កែវ វាសនា និង កូនប្រុសច្បង

៣.អ្នកនាង គង់ ចានស្រីមុំ និងស្វាមី៖ អ្នកជំនួញស្រីវ័យក្មេង និងជាតារាសម្ដែងសាច់សខ្ចី ព្រមទាំងស្វាមី បានសម្ដែងអារម្មណ៍រំភើប បន្ទាប់ពីរង់ចាំដំណឹងល្អ នេះអស់រយៈពេលជាយូរ។ ហើយបើគិតមកដល់ពេលនេះ អ្នកនាង គង់ ចាន់ស្រីមុំ កំពុងមានទម្ងន់ ជិត៣ខែ ទៅហើយ ។

អ្នកនាង គង់ ចាន់ស្រីមុំ​ ទទួលបានកាដូពិសេស ក្នុងឆ្នាំនេះ
អ្នកនាង គង់ ចាន់ស្រីមុំ​ កំពុងពរពោះកូនដំបូង

៤.កូនស្រី ម្ចាស់ល្ខោន ភី សុគន្ធី៖ មិនខុសអ្វី ពីអ្នកនាង គង់ ចាន់ស្រីមុំ អតីតតារាសម្ដែងស្រី ដែលជាកូនម្ចាស់ល្ខោន ភី សុគន្ធី រូបនេះ កំពុងពរពោះជិតគ្រប់ខែ គណៈកូនដំបូងនេះ ត្រូវបានស្វាមីជាទីស្រលាញ់ បានចំណាយពេល មើលថែរូបនាង ព្រមទាំងកូនក្នុងផ្ទៃ យ៉ាងដិតដល់ ទៀតផង ។ 

កូនស្រី ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី
កូនស្រី ម្ចាស់ល្ខោន ភី សុគន្ធី និងស្វាមី

នេះជារឿងដ៏ល្អសម្រាប់តារាស្រីប្រុសទាំងនេះ ដែលទទួលបានគ្រាប់ពេជ្រ ដ៏មានតម្លៃ មកបំពេញន័យ ក្នុងជីវិតគូ ដែលពួកគេបានសាងរួមគ្នា។ ជាពិសេស ក៏មានអ្នកគាំទ្រ ជាច្រើន រង់ចាំមើលសម្រស់ កូនៗអ្នកទាំងនោះថា ស្រស់ស្អាត យ៉ាងណា បើប៉ាម៉ាក់ពួកគេ សុទ្ធតែជាតារារូបស្រស់បែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា