ភ្នំពេញ៖ រឿងរ៉ាវតារាសិល្បៈនៅក្នុងសង្គម បានកើតមានឡើងជាច្រើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០១៧ នេះ ដោយគ្មាននរណាម្នាក់បានព្រាងទុកនោះទេ។

ជាក់ស្តែងតារាស្រីទាំង៣រូបនេះ បានភ្ជាប់ពាក្យជាមួយគូស្នេហ៍របស់ខ្លួនរួចទៅហើយ ប៉ុន្តែមិនបានចូលរោងការសមតាមបំណងនោះទេ ព្រោះតែមានបញ្ហាកើតឡើង ដោយគ្មាននរណាអាចនឹកស្មានដល់។

ក្នុងនោះរួមមានដូចជា៖

១) តារាកំប្លែងស្រី វ៉ាន់ នីឡា៖ បានភ្ជាប់ពាក្យជាមួយនឹងលោក ផន រង្សី វ័យ២៤ឆ្នាំ ដែលត្រូវជាកូនប្រុសថៅកែល្ខោនបាសាក់វង់ ភី សុគន្ធី កាលពីឆ្នាំ២០១៦កន្លងទៅ។

ប៉ុន្តែអ្នកទាំងពីរស្រាប់តែជួបរឿង មិនយល់ចិត្តគ្នាប្រមាណជា៥ខែមុននេះ ហើយទំនាក់ទំនងជាគូដណ្តឹងក៏ត្រូវបានកាត់ផ្តាច់។ រហូតមកដល់ពេលនេះតារាកំប្លែង វ៉ាន់ នីឡា កូនស្រីលោកតាវ៉ិចទ័រ និងអតីតគូដណ្តឹងក៏នៅតែមិនអាចចុះសម្រុងជាមួយគ្នាដូចដើមវិញបានដែរ។

ក្នុងនោះដែរកញ្ញា វ៉ាន់ នីឡា ក៏ធ្លាប់បានបង្ហើបនៅក្នុងវីដេអូ Live លើហ្វេសប៊ុករបស់ខ្លួនថាមូលហេតុដែលបែកគ្នាជាមួយព្រោះខាងប្រុសមិនខ្វល់ មិនយកចិត្តទុកដាក់ និងមិនយល់ពីខ្លួនឱ្យបានច្រើន។ 

ថ្ងៃភ្ជាប់ពាក្យរបស់តារាកំប្លែងស្រី វ៉ាន់ នីឡា
ថ្ងៃភ្ជាប់ពាក្យរបស់តារាកំប្លែងស្រី វ៉ាន់ នីឡា
តារាកំប្លែងស្រី វ៉ាន់ នីឡា និងលោក ផន រង្សី ជាអតីតគូដណ្តឹង
តារាកំប្លែងស្រី វ៉ាន់ នីឡា និងលោក ផន រង្សី ជាអតីតគូដណ្តឹង

២) តារាសម្តែងកញ្ញា នី មុនីនាថ៖ បានភ្ជាប់ពាក្យជាមួយលោក អ៊ឹង សូឡាង ជាអាណិកជនខ្មែរនៅអាមេរិក ប៉ុន្តែក្រោយមកក៏ធ្លាយដំណឹងថាបោកប្រាស់ និងរំលោភលើសេចក្តីទុកចិត្តរបស់គូដណ្តឹងខ្លួន។ ក្រោយមកក៏មានការប្តឹងគ្នា ដោយអតីតគូដណ្តឹងកញ្ញា នី មុនីនាថ បានទារសំណងរាប់ម៉ឺនដុល្លារឯណោះ។ ហើយគិតមកដល់ពេលនេះរឿងក្តីរបស់អ្នកទាំងពីរក៏កំពុងតែមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង មិនងាយនឹងបញ្ចប់ឡើយ។ 

ថ្ងៃភ្ជាប់ពាក្យរបស់តារាសម្តែងកញ្ញា នី មុនីនាថ
តារាសម្តែងកញ្ញា នី មុនីនាថ និងអតីតគូដណ្តឹង
តារាសម្តែងកញ្ញា នី មុនីនាថ និងអតីតគូដណ្តឹង

៣) តារាកំប្លែង ប្រិមប្រិយ៖ បានស្រលាញ់គ្នាជាមួយនឹងគូស្នេហ៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ព្រមទាំងបានភ្ជាប់ពាក្យជាមួយគ្នាផងដែរ កាលពីពេលថ្មីៗនេះ ប៉ុន្តែជាអកុសលក្រោយចូលពិធីភ្ជាប់ពាក្យមិនបានប៉ុន្មានខែផង តារាកំប្លែងប្រិមប្រិយក៏បានផ្តាច់ពាក្យវិញជាមួយនឹងគូដណ្តឹងវិញ ដោយធ្លាប់បានប្រាប់នៅលើហ្វេសប៊ុកខ្លួនដូច្នេះថា៖ «ការជួប ការបែក ការព្រាត់ប្រាស់គ្នាជារឿងធម្មតា នៅលើលោកនេះគ្មានអ្វីឋិតថេរនោះទេ មិនថាមានរឿងអ្វីខ្ញុំនៅតែពេញចិត្តទទួលយកការពិត...និងធ្លាប់ពោលពាក្យថា ផ្តាច់ពាក្យ ល្អជាងលែងលះជាដើម៕

ថ្ងៃភ្ជាប់ពាក្យតារាកំប្លែង ប្រិមប្រិយ
ថ្ងៃភ្ជាប់ពាក្យតារាកំប្លែង ប្រិមប្រិយ
ថ្ងៃភ្ជាប់ពាក្យតារាកំប្លែង ប្រិមប្រិយ
ថ្ងៃភ្ជាប់ពាក្យតារាកំប្លែង ប្រិមប្រិយ
តារាកំប្លែង ប្រិមប្រិយ និងអតិតគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា