យោងតាមប្រភពពត៌មានពីគេហទំព័រ ដាប់បែលយូធីអេហ្វ (wtfnews) បានអោយដឹងថា ប៉ូលីសម្នាក់ បានស្លៀកពាក់ឈុតប្លែកៗ ហើយដើរលួចកង់ កណ្តាលថ្ងៃភ្លឺចេស ដើម្បីបង្ហាញ ដល់ប្រជាពលរដ្ឋថា វាមានលក្ខណៈងាយស្រួលបែបណាចំពោះចោរ ក្នុងការលួចកង់។

ប៉ូលីសរូបនេះ មានឈ្មោះ ណៀល ស្ពឺរីង (Neil Spiring) បានប្រើវិធីសាស្រ្តផ្សេងៗ ក្នុងការលួចកង់របស់ប្រជាពលរដ្ឋ ដែលស្ថិតនៅមជ្ឈមណ្ឌលមួយកន្លែង ក្នុងទីក្រុង ប្រីសតូល ប្រទេសអង់គ្លេស។ តាមសេចក្តីរាយការណ៍បានប្រាប់អោយដឹងថា នៅពេលមួយ គាត់បាន ស្លៀកពាក់ជាគ្រោងឆ្អឹង ដើម្បីងាយ អោយគេចាប់អារម្មណ៍ លើរូបគាត់ ក្នុងពេលដែលគាត់ លួចកង់ ហើយមនុស្សជាង ៥០នាក់ បានដើរកាត់នោះ និងបានឃើញគាត់កំពុងធ្វើ សកម្មភាព ប៉ុន្តែពុំមាននរណាម្នាក់បានទូរស័ព្ទមក ៩៩៩ ដែលជា លេខទូរស័ព្ទបន្ទាន់ របស់ប៉ូលីសឡើយ។

យ៉ាងណាមិញ កំលាំងប៉ូលីសបានថតវីដេអូនូវសកម្មភាព របស់ប៉ូលីសខាងលើ ហើយបង្ហោះ ចូលទៅក្នុង យូធូប (Youtube) ដើម្បីអោយប្រជាពលរដ្ឋចាប់អារម្មណ៍ ពីបញ្ហានេះ និងជំរុញ អោយពួកគាត់រាយការណ៍មក ៩៩៩ នៅពេលដែលបានជួបប្រទះបទល្មើស។

កំលាំងប៉ូលីស ក៏បានបន្ថែមទៀតថា ពួកយើងកំពុងតែតាមប្រមាញ់ចោរលួចកង់ ប៉ុន្តែ ពួកយើងក៏ត្រូវការការចូលរួមពីប្រជាពលរដ្ឋផងដែរ គឺពួកយើង សំណូមពរ អោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន និងត្រូវរាយការណ៍មក ៩៩៩ ភ្លាម នៅពេលពួកគាត់បានឃើញ បទល្មើសកំពុងកើតឡើង។ ហើយនៅពេលណាដែលពួកគាត់ ផ្តល់ដំណឹងដល់ពួកយើង បានកាន់តែលឿន នោះការបង្រ្កាបក៏មានភាគរយកាន់តែខ្ពស់ដែរ។ សូមទស្សនានូវវីដេអូ ខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្ត យល់យ៉ាងណាដែរចំពោះវិធីសាស្រ្តរបស់ប៉ូលីស?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]