នេះគឺជាការបង្ហាញម៉ូតខោក្នុងគ្មានខ្សែ របស់តារាម៉ូដែលនៅក្នុងប្រទេសតៃវ៉ាន់ ដែលបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ទស្សនិកជនដែលបានចូលរួម ក្នុងការបង្ហាញម៉ូតនោះ។

ខោក្នុងគ្មានខ្សែនេះ គឺជាខោក្នុងម្យ៉ាងដែលគ្មានខ្សែ ហើយមានតែរបាំងតូចមួយប៉ុណ្ណោះ។ ខោក្នុងគ្មានខ្សែនេះមានឈ្មោះថា ស៊ីស្រ្តីង (C-String) ដែលជាការរចនាម៉ូតថ្មីមួយសំរាប់ស្រ្តី ដែលអាចប្រើជាមួយ សំពត់ រ៉ូប និងខោកាប៊ូយ ហើយវាក៏អាចស្លៀកនៅពេលហែលទឹកផងដែរ។

យ៉ាងណាម៉ិញក្រុមតារាម៉ូដែល នៅក្នុងប្រទេសតៃវ៉ាន់ បានធ្វើការបង្ហាញម៉ូតខោក្នុងថ្មីមួយនេះ ដើម្បីធ្វើការផ្សព្វផ្សាយ និងចង់បង្ហាញពីភាពស៊ិចស៊ី របស់ខោក្នុងគ្មានខ្សែថ្មីមួយនេះ។

សូមមើលរូបខាងក្រោម៖

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]