ភ្នំពេញ៖ អ្នកនាង ស៊ិន ឧត្តមផល្លា និងអ្នកនាង ឡាយ លក្ខិណា គឺតារាសម្តែងស្រីជើងចាស់ពីរដួង ដែលធ្លាប់បាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅហើយ ព្រោះជាប់រវល់ប្រកបមុខជំនួញផ្ទាល់ខ្លួន។

ហើយនៅពេលនេះ ដោយសារតែទឹកចិត្តស្រលាញ់អតីតតារាសម្តែងស្រីទាំងពីរដួង ក៏បានវិលមកប្រឡូក នៅក្នុងសង្គមសិល្បៈជាថ្មីម្តងទៀត ដោយទទួលបាននូវប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។

នៅក្នុងនោះផងដែរ គេសង្កេតឃើញតារាស្រីទាំងពីរនេះ ក៏នៅតែមានសម្រស់ស្រស់ស្អាតមិនប្រែប្រួលសោះ។ ជាពិសេសនោះ គឺអ្នកទាំងពីរនៅតែមានការលេងខ្លួនមានភាពស៊ិចស៊ីខ្លាំង ទោះបីជាអាយុក្បែរៗ៤០ឆ្នាំទៅហើយក្តី។

ជាក់ស្តែងគឺតារាសម្តែងស្រី ឡាយ លក្ខិណា ហាក់ដូចជាមិនចាស់ទៅតាមអាយុសោះ ទោះបីជាអាយុកាន់តែច្រើន។ ចំណែកឯភាពស៊ិចស៊ីរបស់តារាស្រីរូបនេះវិញ ក៏មិនដែលធ្លាក់ចុះដែរ គឺនៅតែស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនជាច្រើននាក់៕

ចុះប្រិយមិត្តវិញ គិតយ៉ាងណាដែរ ពេញចិត្តការសម្តែងរបស់តារាស្រីទាំងពីរដួងនេះកម្រិតណា?

ទស្សនារូបភាពដូចខាងក្រោមនេះ៖  

សម្រស់របស់តារាសម្តែងស្រី ឡាយ លក្ខិណា បច្ចុប្បន្ន
សម្រស់របស់តារាសម្តែងស្រី ឡាយ លក្ខិណា បច្ចុប្បន្ន
សម្រស់របស់តារាសម្តែងស្រី ឡាយ លក្ខិណា បច្ចុប្បន្ន
តារាសម្តែងស្រី ស៊ិន ឧត្តមផល្លា ក្នុងវ័យជិត៤០ឆ្នាំ
តារាសម្តែងស្រី ស៊ិន ឧត្តមផល្លា ក្នុងវ័យជិត៤០ឆ្នាំ
តារាសម្តែងស្រី ស៊ិន ឧត្តមផល្លា ក្នុងវ័យជិត៤០ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ិន ឧត្តមផល្លា