ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងម្ចាស់ពាន The Voice kids ពេជ្រ ថៃ កាន់តែមានភាពជោគជ័យខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ពេលនេះបានធ្លាយពីតម្លៃខ្លួន គឺថ្លៃមិនធម្មតា។

ជាការពិតណាស់ ក្រោយពីតារាវ័យក្មេង ពូកែសម្តីរូបនេះ បានទទួលបានពានរង្វាន់ ក៏ទទួលនូវភាពរិះគន់ ស្របជាមួយការកោតសរសើរពីសមត្ថភាព និងប្រជាប្រិយភាពដ៏ខ្លាំងរបស់ប្អូន ដែលអាចទទួលបានជោគជ័យយ៉ាងនេះ។ 

តារាចម្រៀងវ័យក្មេងពេជ្រ ថៃ

បច្ចុប្បន្ននេះ សង្កេតឃើញថាតារាវ័យក្មេងរូបនេះ តែងតែមានមុខនៅក្នុងកម្មវិធីធំៗនានាជានិច្ច និងមមាញឹកមិនចាញ់ អ្នកចម្រៀងលំដាប់ធំៗនោះទេ។

តែពេលនេះ ស្រាប់តែធ្លាយដំណឹងពីតម្លៃខ្លួន របស់តារាចម្រៀងវ័យក្មេងរូបនេះ មានតម្លៃខ្លួន មិនធម្មតា គឺមិនចាញ់តារាចម្រៀងល្បីៗ នោះទេ ទោះបីជាតារាវ័យក្មេងរូបនេះ ទើបតែលេចមុខ រះនៅក្នុងវិស័យសិល្បៈក្តី។

ដោយក្នុងនោះត្រូវបានគេដឹងថា ពេជ្រ ថៃ ទទួលបានតម្លៃ នៅក្នុងមួយកម្មវិធី គឺ៨០០ ទៅ ១២០០ដុលា្លរ ឯណោះ ក៏ប៉ុន្តែនៅពេលដែលទៅតាមខេត្តឆ្ងាយៗ ពេជ្រ ថៃ អាចទទួលបានតម្លៃខ្លួនរហូតដល់ ១០០០ ទៅ១២០០ដុល្លារ ដែលតម្លៃនេះ សឹងតែប្រហែលតារាល្បីៗ ដែលឈរឈ្មោះយូរឆ្នាំទៀតផង៕ 

តារាចម្រៀងវ័យក្មេងពេជ្រ ថៃ
តារាចម្រៀងវ័យក្មេងពេជ្រ ថៃ
តារាចម្រៀងវ័យក្មេងពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ