នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញប្រិយមិត្តអំពីចំនុចពិសេសរបស់វាគ្មិនមួយរូប ដែលគាត់ជាអ្នកផ្តល់យោបល់ល្អៗ ធ្វើយ៉ាងណាជួយអ្នកក្លាយជាមនុស្សដែលយល់ពីតម្លៃនៃការមានក្តីសុបិន និងពេលណាដែលគួរមានក្តីសុបិនផ្ទាល់ខ្លួន។ ជួបជាមួយលោក បុិច បូឡែន  ដែលនឹងចូលខ្លួនមកធ្វើជាវាគ្មិនមួយរូប ក្នុងចំណោមវាគ្មិនល្បីៗជាច្រើនរូបផ្សេងទៀតនៅក្នុងកម្មវិធីវិថីសុបិន។

លោកបុិច បូឡែន

ប្រវត្តិរូបសង្ខេបរបស់លោក បុិច បូឡែន

លោក បុិច បូឡែនគឺជាសហស្ថាបនិក  ជាអគ្គនាយក  និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group Co., Ltd. ដែលជាគ្រប់គ្រងលើសាលាមួយចំនួនដូចជា សាលា Westline,  សាលា Northline,  វិទ្យាស្ថានអភិវឌ្ឍន៍ការអប់រំ, សាលាអន្តរជាតិ Apple Tree, និងសាលាអន្តរជាតិ Forest Hill។ ក្រៅពីសាលារៀនលោកពេជ្រ ប៉ូឡែនក៏មានអាជីវកម្មផ្សេងពីនេះទៀតផងដែរដូចជា សណ្ឋាគារ ហាងកាហ្វេ  កិច្ចការទំនាក់ទំនងសាធារណៈនិងប្រព័ន្ធផ្សព្វផ្សាយ និងពាណិជ្ជកម្មផ្គត់ផ្គង់សំភារៈសិក្សា។

លោក បុិច បូឡែន ក៏ធ្លាប់ធ្វើជាប្រធាននៃ Junior Chamber International ក្នុងឆ្នាំ២០១៦ និងធ្លាប់ធ្វើជាអនុប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា និងធ្លាប់ធ្វើជាប្រធាននៃ BNI-CEO។ លោកក៏ជាសហស្ថាបនិកមួយរូបដំបូងគេនៃក្រុមអ្នកវិនិយោគនៅកម្ពុជាដែលមានឈ្មោះថា Cambodia Investor Club ផងដែរ។

លោកបានឈ្នះពានរង្វាន់សហគ្រិនវ័យក្មេង ASEA-China Young Entrepreneur ក្នុងឆ្នាំ២០១១ និងពានរង្វាន់ SME Overeas Enterprise ពីប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១២។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំ (B.Ed) និងសារព័ត៌មាន និងបញ្ចប់ថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងធនធានមនុស្ស (HRM) និងអនុបណ្ឌិតជំនាញគ្រប់គ្រងពាណិជ្ជកម្ម (MBA)។

ជ្រើសរើសផ្លូវដែលត្រឹមត្រូវដើម្បីភាពជោគជ័យ

ហេតុអ្វី!? ហេតុអ្វីចាំបាច់ត្រូវដឹង!? មានប្រយោជន៍អី!?

ជាការពិតណាស់ នៅពេលមនុស្សយើងធំដឹងក្តីកាលណា ត្រូវចេះស្វែងរកគោលដៅនៅក្នុងជីវិត បើពុំដូច្នោះទេ ច្បាស់ជាត្រូវវង្វេងតែលតោលមិនដឹងថាខ្លួនឯងត្រូវធ្វើអ្វីចាប់អ្វីឡើយ។

បើស្តាប់ពាក្យខាងលើ ដូចជាងាយចូលត្រចៀក តែមិនប្រាកដថាស្រួលយល់ចូលក្នុងខួរក្បាលនោះទេ ព្រោះពាក្យថារកគោលដៅជីវិត ឬស្វែងរកក្តីសុបិនខ្លួនឯងនេះណា យើងរាល់គ្នាតែងតែឮជាញឹកញយហើយ ជាពិសេសពីសំណាក់ចាស់ទុំ ឬអ្នកមានអាយុច្រើនជាងយើងដែលមានបទពិសោធន៍ធ្លាប់ឆ្លងកាត់មុនជាដើម។ ទោះបីជាធ្លាប់ឮច្រើនដងយ៉ាងណា យុវវ័យមួយចំនួនពួកគាត់ហាក់មិនបានចាប់អារម្មណ៍ និងពេលខ្លះមិនដឹងថាខ្លួនឯងត្រូវចាប់ផ្តើមគិតពីណា ធ្វើពីណាទៅទេ ហើយមានពេលខ្លះទៀតមិនដឹងថាការគិត និងការអនុវត្តវាត្រឹមត្រូវ ដែលអាចនាំឆ្ពោះទៅកាន់វិថី ដែលគេហៅថាភាពជោគជ័យនោះដែរឬទេ។

ជានិច្ចកាលបើសិនជាមិនមានអ្នកជួយប្រាប់ពួកយើងជាយុវវ័យនេះទេ យើងតែងតែបណ្តែតបណ្តោយពេលវេលាទៅមុខឥតបានការ និងមិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយណា។ ហេតុនេះហើយតើអ្នកចង់ដឹង ចង់ចេះ និងចង់យល់ពីគន្លឹះឆ្ពោះទៅកាន់ភាពជោគជ័យដែរឬទេ? តើអ្នកធ្លាប់ស្រមៃចង់បានអ្វីមួយដែរទេ? តើធ្វើដូចម្តេចទើបអាចសម្រេចជោគជ័យបាន និងឈប់ខាតពេលវេលាធ្វើរឿងមិនបានការតទៅទៀត? ឈប់អស់សង្ឃឹមទៅ អ្នកនឹងបានដឹងអំពីគន្លឹះ និងបទពិសោធន៍ល្អៗ របស់វាគ្មិនជាច្រើនរូបនៅក្នុងកម្មវិធី «វិថីទៅកាន់ក្តីសុបិន» ឬ Road Map to Your Dream។

តើអ្នកចង់មានភាពជោគជ័យដែរឬទេ?

តើធ្វើដូចម្តេចទើបអាចចូលរួមកម្មវិធីដ៏ពិសេសនេះបាន?

# កាលបរិច្ឆេទ៖ ១៣ មករា ឆ្នាំ២០១៨

# ទីតាំង៖ សាលាតិចណូ (ITC)

# សំបុត្រ៖

(៥ដុល្លារ) សម្រាប់អ្នកទិញមុនថ្ងៃ៣១ ធ្នូ ២០១៧

(៨ដុល្លារ) សម្រាប់អ្នកទិញចាប់ពីថ្ងៃទី១ មករា ២០១៨

(១០ដុល្លារ) សម្រាប់អ្នកមិនបានទិញសំបុត្រជាមុន

# លេខទូរសព្ទទិញសំបុត្រ៖

089 889 327 (Sisowat)

086 686 800 (IFL)

070 84 81 74 (BELTIE & PUC)

078 392 224 (Park Cafe ត្រសក់ផ្អែម)

ទំនាក់ទំនងលេខទូរសព្ទដើម្បីទិញសំបុត្រចូលរួម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]