ភ្នំពេញ៖ ដៃគូចម្រៀងវ័យក្មេង លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា កំពុងតែ ឆក់យកបេះដូងអ្នកគាំទ្រ ឲ្យកាន់តែស្រលាញ់ និងគាំទ្រអ្នកទាំងពីរ កាន់តែខ្លាំងឡើង បន្ទាប់ពីពួកគេចាប់ផ្តើម មានបទចម្រៀង និង សម្តែងរួមគ្នាកន្លងមក។
ដោយឡែក កាលពីយប់មិញនេះ Step និង ហ្សាណា បានចាប់ដៃគ្នា ឡើងអង្រួនឆាកតន្រ្តី ដោយអ្នកទាំងពីរបានយក បទចម្រៀងដែលទើបតែចេញរួមគ្នា មានចំណងជើងថា «សាកស្រលាញ់គ្នាបានទេ?» ។
យ៉ាងណាមិញ ការសម្តែងរបស់អ្នកទាំងពីរ បានទៅដោយយ៉ាងរលូន ប៉ុន្តែរឿងដែលនឹកស្មានមិនដល់នោះ គឺលោក Step ហ៊ានថើបដៃកញ្ញា រ៉េត ស៊ូហ្សាណា ទាំងកណ្តាលឆាកតែម្តង ដែលធ្វើឲ្យ ហ្សាណា អៀនស្ទើរតែច្រៀងលែងកើតទៅហើយ៕
កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]