ភ្នំពេញ៖ លោក ហួត សែម ដែលមហាជន និងប្រិយមិត្តទូទៅតែងតែ ឮសូរសំឡេង របស់គាត់ តាមរយៈការ អានព័ត៌មានថ្មីៗ ដកស្រង់ពី ការសែតនានា រៀងរាល់ ព្រឹកក្ នុងស្ថានីយវិទ្យុរាជធានីភ្នំពេញ FM 103 MHz និងជាដៃគូររបស់លោក វ៉ា វណ្ណៈ នោះ បានទទួលមរណភាពហើយ កាលពីវេលាម៉ោង ១១និង១៣នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១២ នេះ ក្នុងវ័យ៥២ឆ្នាំ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ខណៈដែលលោកបានដួលសន្លប់ក្នុងបន្ទប់ទឹក កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ ពេលលោកកំពុងអានព័ត៌មាន ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់។

ដោយសារតែជំងឺលើសឈាមធ្ងន់ធ្ងរ ពេលបញ្ជូនដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យប្រាប់ថា លោក ហួត សែម បានដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ និងមាន សង្ឃឹម តិចណាស់ក្នុងការជួយសង្គ្រោះឲ្យមានសភាពដូចដើមវិញ ។ ទីបំផុត លោក ហួត សែម បានដាច់ខ្យល់ស្លាប់ នៅវេលាម៉ោង១១និង១៣នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១២ នេះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ ។

សពលោក ហួតសែម ត្រូវបានក្រុមគ្រួសារ ដឹកយកចេញពីមន្ទីរពេទ្យ កាលម៉ែត ដើម្បីយកទៅដម្កល់ ធ្វើបុណ្យ តាមប្រពៃណី នៅឯគេហដ្ឋាន របស់លោក ស្ថិតនៅ ផ្ទះលេខ ៣២B ផ្លូវលេខ១០៥z ក្រុម១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ព័ត៌មាននេះជាការជូនដំណឹង ដល់ប្រិយមិត្ត អ្នកគាំទ្រ និងអ្នកដែលស្គាល់ លោក ហួត សែត ទាំងអស់ ជា្របជាព័ត៌មាន និងចូលរួមរំលែកទុក្ខ ឲ្យបានគ្រប់ៗគ្នា ៕

Photo by DAP-News

ដោយ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]