ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ កុមារី ណូ ឈួស៊ីវហេង បើទោះជាប្អូនមិនទទួលបាន ជ័យលាភីក្នុងកម្មវិធីក្តី ប៉ុន្តែប្រជាប្រិយភាព និងការងារក្នុងសិល្បៈរបស់ប្អូន ហាក់មានជារឿយៗ មិនដែលស្ងប់ស្ងាត់នោះទេ។

ជាក់ស្តែង នៅព្រឹកនេះផងដែរ ស៊ីវហេង ត្រូវបានអញ្ជើញឡើងកម្មវិធីតន្រ្តីមួយ ក្នុងប៉ុស្តិ៍ទូរទស្សន៍ហង្សមាស។ ប៉ុន្តែបន្ទាប់ពីឃើញការសម្តែង របស់ប្អូនរួចមក ធ្វើឲ្យមហាជនបានដឹងថា ប្អូននៅតែមានអារម្មណ៍ភ័យ នៅពេលដែលសម្តែងលើឆាក បើទោះបីជាប្អូនធ្លាប់ឆ្លងកាត់ ឆាកតន្ត្រីច្រើនរាប់មិនអស់ក៏ដោយ។

យ៉ាងណាមិញ ទាំងនេះប្រហែលជាប្អូនមានវ័យក្មេងពេក មិនទាន់ចេះគ្រប់គ្រងអារម្មណ៍ ជាមួយនឹងស្ថានការណ៍បែបនោះបាន ទើបធ្វើឲ្យប្អូនមាន កំហុសបន្តិចបន្តួចអំឡុងពេលសម្តែង ប៉ុន្តែទោះជាយ៉ាងណាក្តី ស៊ីវហេង នៅតែធ្វើបានល្អលើឆាកតន្ត្រីមួយនោះ ហើយថែមទាំងទទួលបានសម្លេងគាំទ្រយ៉ាងច្រើន ពីទស្សនិកជនផងដែរ ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖ 

ណូ ឈួស៊ីវហេង
ណូ ឈួស៊ីវហេង ពេលច្រៀងលើឆាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]