បរទេស៖ នៅលើពិភពលោកយើងនេះ កើតមាននូវរឿងរ៉ាវដ៏ចម្លែកជាច្រើន ដែលមនុស្សម្នាមួយចំនួន សឹងតែមិនជឿថា វាកើតមានពិតមែន។ មិនខុសអ្វី ពីពួកគេទាំងប្រាំនាក់ខាងក្រោមនេះ ដែលមានរូបរាងចម្លែក ប្លែកពីមនុស្សធម្មតា សឹងតែមិនគួរឲ្យជឿ។ 

១. លោកយាយ Zhang Ruifang មានអាយុ ១០១ ឆ្នាំ (២០១៥) មកពីខេត្ត Henan ប្រទេស​ចិន បានដុះស្នែងនៅតំបន់ថ្ងាសខាងឆ្វេង កាលពីឆ្នាំ ២០០៩ ធ្វើឲ្យក្រុមគ្រូពេទ្យនៅចិន ចង់ស្រឡាំងកាំង តែម្តង។ 

លោកយាយ Zhang Ruifang

បើតាមប្រភពបានឲ្យដឹងថា ដំបូងឡើយ ស្នែងនោះ គ្រាន់​តែ​ជាស្នាមខ្មៅតូចមួយ មិននឹកស្មានថា វារីកលូតលាស់ទៅជាបែបនេះសោះ។ នៅក្នុងភាសាបច្ចេកទេសរបស់ពេទ្យ ជំងឺនេះ គេឲ្យឈ្មោះថា “Cornu Cutaneum” បណ្តាលឲ្យសាច់ដុះចេញមក (កម្រិតស្រាល) មានរូបរាងដូចជាស្នែងសត្វពាហនៈ។

២. លោក Fransisco Domingos Joaquim បានគ្រប់គ្រងកំណត់ត្រា ជាមនុស្សដែលមាន មាត់ធំជាងគេលើលោក (២០១០) ដែលមានប្រវែងរហូតដល់ទៅ ១៧ សង់ទីម៉ែត្រ បើទាញវាឲ្យអស់។ ជាមួយនឹងទំហំមាត់របស់លោក អាចដាក់ចូលកូកាកូឡាបានមួយកំប៉ុង ឬរបស់របរធំល្មមបានផងដែរ។

លោក Fransisco Domingos Joaquim

៣. លោក Yu Zhenhuan ជាជនជាតិចិន ត្រូវបានគេដាក់រហស្សនាមឲ្យថា “Monkey Man” ដែលលោកមានរូបរាងស្រដៀងសត្វស្វាយ៉ាងអុីចឹងដែរ។ Yu កើតជំងឺកម្រម៉្យាង បណ្តាលឲ្យខ្លួនប្រាណទាំងមូល ត្រូវគ្របដណ្តប់ដោយរោម ៩០ ភាគរយទៅហើយ។ 

លោក Yu Zhenhuan

៤. លោក Dede Koswara ជាជនជាតិឥណ្ឌូណេស៊ីត្រូវបានគេដាក់រហស្សនាមឲ្យថា “ មនុស្សដើមឈើ” ក្រោយពីសាច់ ដែលមានលក្ខណៈដូចជាដើមឈើ បានដុះនៅលើបរិវេណដៃ និងជើងរបស់លោក ហើយត្រូវបានអ្នកស្រុកជឿជាក់ថា វាជាបណ្តាសា។ តាមពិតទៅ វាជាជំងឺម៉្យាង ដែលគេឲ្យឈ្មោះថា “Epidermodysplasia verruciformis (EV)” ធ្វើឲ្យស្បែករបស់អ្នកជំងឺ លូតលាស់ខុសប្រក្រតី និងបណ្តាលឲ្យមានជំងឺមហារីក។ 

លោក Dede Koswara

ជាអកុសល លោកបានទទួលមរណៈភាព កាលពីឆ្នាំ ២០១៦ កន្លងទៅ នៅទីក្រុងបានឌុង ប្រទេសឥណ្ឌូណេស៊ី ក្នុងជន្មាយុ ៤២ ឆ្នាំ។

៥. ចំណែកឯលោក Eric Sprauge មានរហស្សនាម ជា “មនុស្សបង្គួយ” ដែលមានធ្មេញមុខស្រួច និងសាក់ពាសពេញខ្លួន ប្រៀបបានរូបរាងដូចស្រកាសត្វល្មូន ព្រមទាំងអណ្តាតព្រែកចេញជាពីរ។ នាពេលបច្ចុប្បន្ន បុរសសញ្ជាតិអាមេរិករូបនេះ រកចំណូលផ្គត់ផ្គង់ជីវិត តាមរយៈការសម្តែងតាមឆាក និងធ្លាប់ទទួលបាន កំណត់ត្រាហ្គីណេស ក្រោយពីបានយកស្លឹកត្រចៀក លើក និងបង្វិលធុងដែកមានទម្ងន់ធ្ងន់ កាលពីឆ្នាំ ២០១៤ កន្លងទៅ៕

លោក Eric Sprauge

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]