ភ្នំពេញ៖ វីត វីត បានប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ ដោយទទួលបានការគាំទ្រ និងមានប្រជាប្រិយភាព យ៉ាងច្រើនគួរសមពីសំណាក់ មហាជនគ្រប់មជ្ឈដ្ឋាន ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានគេស្គាល់ថា ជាពិធីការិនីមួយរូប ដែលមានទឹកដមសម្លេង និងពូកែវោហារ ក្នុងការនិយាយថែមទៀតផង ។

នាពេលថ្មីៗនេះ ការងារសិល្បៈរបស់ កញ្ញា វីត វីត កំពុងមានសន្ទុះដើរទៅមុខ និងមើលទៅនាងហាក់រវល់ខ្លាំងមែនទែន ក្នុងនាមជាពិធីការិនីម្នាក់ ។

ទោះបីជាអាយុ កាន់តែដើរទៅមុខក៏ពិតមែន តែនាងនៅតែស្រស់ស្អាតដដែល មិនថាការលេងខ្លួន ស្ទាយ៍ស្លៀកពាក់ មិនចាញ់តារាជំនាន់ក្រោយនោះទេ។

កាលពីម្សិលមិញ តារាស្រីរូបនេះ បានបង្ហោះរូបមួយសន្លឹក ក្នុងគណនីអីុនស្តាក្រាមរបស់នាង ក្នុងឈុតសម្លៀកបំពាក់ដូចកូនក្មេង ឬព្រះនាងតូចដ៏គួរឲ្យស្រលាញ់ មើលទៅគឺពិតជាប្លែក និងស្រស់ស្អាតជាខ្លាំង ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា វីត វីត
កញ្ញា វីត វីត
កញ្ញា វីត វីត
កញ្ញា វីត វីត ក្នុងឈុតដូចក្មេង ស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីត វីត