ភ្នំពេញ៖ តារាកំប្លែងនាយចឺម កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងបន្ទាប់ពី លោកបានប្រែក្លាយខ្លួនទៅជាតារាចម្រៀង បច្ចុប្បន្ននេះ រាល់ចម្រៀងដែលរូបលោក បានបញ្ចេញ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ តាមរយៈបទថ្មីៗ។

លើសពីនេះដែរ តារារូបនេះ តែងតែមានមុខនៅក្នុងការឆាកតន្ត្រីនានា នៅតាមខេត្តនិងភ្នំពេញផងដែរ។ 

តារាចម្រៀងនាយចឺម

ជាក់ស្តែង កាលពីថ្មីនេះដែរ តារាចម្រៀងរូបនេះ ក៏បានឡើងច្រៀង ដែលមានទស្សនិកជន ចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។ ដោយនៅក្នុងនោះ លោកបានបកស្រាយនូវចម្រៀងមួយបទចំណងជើងថា «អារហាម» និងបទកន្ត្រាក់អារម្មណ៍ ធ្វើឲ្យអ្នកគាំទ្រនៅទៅនោះ ទប់ខ្លួនប្រាណមិនចង់ជាប់ ចង់តែរាំតាម។

នៅក្នុងនោះ ក៏គេសង្កេតឃើញថា កុមារាតូចមួយរូប ក៏ទ្រាំមិនបាន ឡើងរាំនៅលើឆាកជាមួយនឹងនាយចឺម តែម្តង ធ្វើឲ្យលោករាំស្ទើរតែមិនចង់ទៅមុខ ដោយសារតែក្មេងនោះ លេងសុទ្ធតែបញ្ចេញក្បាច់រាំ ជាមួយលោកដូច្នោះ៕

សូមទស្សនា វីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

តារាចម្រៀងនាយចឺម
តារាចម្រៀងនាយចឺម
នាយចឺម និងក្មេងតូចដែលឡើងរាំជាមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម