ហ្វីលីពីន៖ ជាការពិតណាស់ គ្រូបង្រៀនប្រៀបបីដូចជាឪពុកម្តាយទីពីររបស់យើង ដែលតែងតែជួយបង្ហាត់បង្រៀន មើលថែទាំ ផ្តល់ចំណេះដឹង អប់រំវិន័យសីលធម៌ ដើម្បីឲ្យក្លាយខ្លួនជាសិស្សល្អ កូនល្អ មានអនាគតភ្លឺស្វាងនៅថ្ងៃខាងមុខ។

ប៉ុន្តែអ្នកធ្លាប់ដែលនឹកគិតទេថា សឹងតែគ្រប់គ្រូបង្រៀនទាំងអស់ គឺពិតជានឿយហត់ ក្នុងការចំណាយកម្លាំងញើសឈាម បង្ហាត់បង្រៀនអ្នក ទាំងពេលខ្លះសឹងតែគ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់ខ្លួនឯង និងសម្រាកឡើយ។

ជាក់ស្តែង បើក្រឡេកមកមើលគ្រូបង្រៀនស្រីវ័យក្មេង នៅឯប្រទេសហ្វីលីពីនរូបនេះវិញ បានធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់នាង សុខចិត្តក្រោកពីក្បាលព្រលឹម ជិះម៉ូតូកាត់ដំណក់សន្សើម ចម្ងាយរាប់សិបគីឡូដី ដើម្បីទៅបង្រៀនសិស្ស ទាំងមិនដែលត្អូញត្អែរថាលំបាក។

រូបភាព៖ អ្នកគ្រូ Maricris Llaguno
រូបភាព៖ សាលាបឋមសិក្សា San Jose Elementary School ក្នុងទីក្រុង Quezon City ប្រទេសហ្វីលីពីន

អ្នកគ្រូស្រីវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Maricris Llaguno មានអាយុ២៣ឆ្នាំ គឺជាគ្រូបង្រៀនម្នាក់នៅឯសាលាបឋមសិក្សា San Jose Elementary School ក្នុងទីក្រុង Quezon City ប្រទេសហ្វីលីពីន។ អ្នកគ្រូ Maricris បានបំផុសគំនិត ធ្វើឲ្យគ្រូបង្រៀនជាច្រើនផ្សេងទៀត នៅសាលាជាមួយគ្នា រំជួលចិត្តនិងកោតសរសើរយ៉ាងខ្លាំង តាមរយៈជីវិតតស៊ូរបស់នាង។

អ្នកគ្រូ Maricris ត្រូវបានគេរាយការណ៍ថា តែងងើបពីព្រឹកព្រលឹម (មេឃទាបភ្លឺ) ជារៀងរាល់ថ្ងៃ ដើម្បីរៀបចំខ្លួន រួចជិះម៉ូតូទៅបង្រៀនសិស្ស ក្នុងចម្ងាយផ្លូវជាង ២០គីឡូម៉ែត្រ ឬជិះទៅមកក្នុងមួយថ្ងៃ ចម្ងាយជាង ៤០គីឡូម៉ែត្រឯណោះ កាត់តាមដងផ្លូវធ្វើដំណើរដ៏លំបាក ឆ្លងដផង និងស្ពានឈើផង។

ជាការពិតណាស់ ការធ្វើដំណើរក្នុងផ្លូវដ៏វែងឆ្ងាយបែបនេះ ច្បាស់ជាអាចហត់នឿយអស់កម្លាំងជាមិនខាន។ ប៉ុន្តែចំណែក អ្នកគ្រូស្រីវ័យក្មេងខាងលើនេះវិញ បើទោះបីជា នឿយហត់អស់កម្លាំងខ្លាំងយ៉ាងណាក្តី ក៏នៅតែមានស្នាមញញឹម និងទឹកមុខរីករាយ ចំពោះកូនសិស្សតូចៗរបស់នាងជានិច្ច។

ដោយសារតែ ការខិតខំពុះពាររបស់អ្នកគ្រូបែបនេះហើយ ទើបបានជាកូនសិស្សជាច្រើន ដឹងពីសុខទុក្ខរបស់នាង និងនាំគ្នាខិតខំរៀនសូត្រជាខ្លាំង ដើម្បីមិនឲ្យគ្រូរបស់ពួកគេអស់សង្ឃឹម ចំពោះការលះបង់ដ៏លំបាកនោះឡើយ។

គួរឲ្យដឹងផងដែរថា បើយោងតាមកាសែតក្នុងស្រុក បានរាយការណ៍ថា អ្នកគ្រូ Maricris បានបង្រៀននៅសាលាបឋមសិក្សាខាងលើនេះ បានរយៈពេលជិត៣ឆ្នាំហើយ បន្ទាប់ពីនាងបានបញ្ចប់ការសិក្សាដោយជោគជ័យ ចេញពីសាកលវិទ្យាល័យ Bicol University កាលពីឆ្នាំ២០១៤កន្លងទៅ ៕  

ទស្សនាវីដេអូខាងក្រោម៖

អ្នកគ្រូ Maricris Llaguno ជិះម៉ូតូកាត់តាមដងផ្លូវធ្វើដំណើរដ៏លំបាក ឆ្លងដផង និងស្ពានឈើផង
អ្នកគ្រូ Maricris Llaguno ជិះម៉ូតូកាត់តាមដងផ្លូវធ្វើដំណើរដ៏លំបាក ឆ្លងដផង និងស្ពានឈើផង
អ្នកគ្រូ Maricris Llaguno ជិះម៉ូតូកាត់តាមដងផ្លូវធ្វើដំណើរដ៏លំបាក ឆ្លងដផង និងស្ពានឈើផង
អ្នកគ្រូ Maricris Llaguno ងើបតាំងពីព្រលឹមជិះម៉ូតូទៅបង្រៀនសិស្ស
រូបភាព៖ អ្នកគ្រូ Maricris Llaguno
សកម្មភាពរបស់អ្នកគ្រូ Maricris Llaguno កំពុងតែបង្ហាត់បង្រៀនសិស្ស
សកម្មភាពរបស់អ្នកគ្រូ Maricris Llaguno កំពុងតែបង្ហាត់បង្រៀនសិស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]