ភ្នំពេញ៖ ក្រោយពីផ្ទុះរឿង កូនស្រី លោកតា វ៉ិចទ័រ កញ្ញា នីឡា បានបែកបាក់ស្នេហាជាមួយ គូដណ្ដឹង ក្នុងនោះក៏ចម្ងល់ជាច្រើន របស់នៅតែ ចង់ដឹងពីដើមហេតុ នៃរឿងផ្ទៃក្នុង របស់ពួកគេ។

ជាក់ស្ដែង ក្នុងនាមជាឪពុកម្ដាយ កាន់តែមិនចង់ឃើញ កូនស្រីជួបរឿងបែបនេះ នោះទេ ដោយម្សិលមិញនេះ លោកតា វ៉ិចទ័រ ក៏បានបង្ហោះសារថ្មីមួយទៀត លើបណ្ដាញសង្គមដែលរៀបរាប់ថា៖ « សុភមង្គលនៃសង្គមគ្រួសារគឹប្រៀបដូច ជាពន្លឺនៃចង្កៀងប្រេងកាតអញ្ចឹងដែរ។កាលណាបើគ្មានខ្យល់បក់វាផ្តល់នូវពន្លឺខ្លាំង តែបើមានខ្យល់បក់គឹវាមិនសូវភ្លឺទេ ជួនកាលក៏រលត់ ហើយងងឹតពេញផ្ទះ។ ពន្លឺនៃចង្កៀងប្រេងកាតគឺអាចមើលឃើញរបស់របរច្បាស់ តែសមាជិកក្នុងគ្រួសារតែប៉ុណ្ណោះ អ្នកនៅផ្ទះផ្សេងគឹមិនអាចក្រឡេកមើលឃើញច្បាស់ទេ។ ពេលខ្លះដាក់ចង្កៀងនៅនឹងមុខផង នៅតែមើលមិនច្បាស់ ចុះទម្រាំ យើងមើលពីចម្ងាយ! ហេតុនេះហើយទើបដូនតាយើងនិយាយ ថា ចង្កៀងផ្ទះអ្នកណាគឺភ្លឺនៅផ្ទះអ្នកហ្នឹង។»

សារដ៏វែងអន្លាយ ព្រមទាំងបង្កប់រយលាន អត្ថន័យនេះ បានស្ដែងពី ទឹកចិត្ត ឪពុកដែលមានការបារម្ភខ្លាំង ចំពោះសុភមង្គលកូន ។

យ៉ាងណាមិញ លោកផ្ទាល់ មិនអាចនិយាយ ព្រោះក្នុងរង្វង់គ្រួសារមួយៗ រមែងមានរឿងសំខាន់ ដែលអ្នកផ្សេងមិនអាចមើលឃើញ វាពិតជាដូចពាក្យខ្មែរ ដែលលោកបានសរសេរគ្មានខុសនោះទេ៕  

លោកតា វិចទ័រ និងគ្រួសារ
លោកតា វិចទ័រ និងគ្រួសារ
លោកតា វិចទ័រ និងនីឡា
កញ្ញា​ នីឡា
កញ្ញា​ នីឡា និងគូដណ្ដឹង មុនពេលបែកគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា