ភ្នំពេញ៖ ក្នុងនាម ជាតារាៗ តែងតែផ្លាស់ប្តូរ នូវអ្វីគ្រប់យ៉ាង ជាមួយនឹងគ្រឿងលម្អខ្លួន ដើម្បីកុំឲ្យមានភាពដដែល ធ្វើឲ្យ អ្នកគាំទ្រមានការធុញទ្រាន់។ ក្នុងនោះដែរ បើតាមយើងសង្កេតឃើញថា ក្នុងចំណោមតារានីមួយៗ តែងតែ មានម៉ូតស្បែកជើង មិនក្រោម១០០គូនោះទេ ព្រោះត្រូវការផ្លាស់ប្តូរ ជាញឹកញាប់ ទៅតាមកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗ ។

តួយ៉ាង សម្រាប់តារាសម្តែង និងជាពិធីការិនី រូបរាងដ៏សែនខ្ពស់ កញ្ញា ទឹម រដ្ឋា វិញ បើងាកទៅមើលស្បែកជើងរបស់នាង សម្រាប់ពាក់ក្នុងការងារសិល្បៈ គឺពេញផ្ទះទៅហើយ អាចបើកហាងលក់ស្បែកជើងបាន។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានរៀបចំ ទុកដាក់ស្បែកជើង នៅក្នុងទូ យ៉ាងមានរបៀបបំផុត ទៅតាមប្រភេទ ដូចជា មានស្បែកជើងកែង និង ប៉ាតាជាដើម។

ដោយសារតែឃើញស្បែកជើងរបស់នាងច្រើនពេក បានធ្វើឲ្យនារីៗ មួយចំនួន មានការគិតខុស ស្មានថា ស្បែកជើងរបស់នាង ធ្វើការដាក់លក់ ព្រោះមិនចង់ជឿថា នាងមានស្បែកជើង គ្រប់ម៉ូត និងគ្រប់ប្រភេទ បែបនេះសោះ៕

ចង់ដឹងថា ស្បែកជើងរបស់ ទឹម រដ្ឋា ច្រើនកម្រិតណា តោះទៅមើលទាំងអស់គ្នា៖

ទឹម រដ្ឋា
ទឹម រដ្ឋា
ទឹម រដ្ឋា
ស្បែកជើង ពេញទូរបស់ កញ្ញា ទឹម រដ្ឋា
ស្បែកជើង ពេញទូរបស់ កញ្ញា ទឹម រដ្ឋា
ស្បែកជើង ពេញទូរបស់ កញ្ញា ទឹម រដ្ឋា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា