(ភ្នំពេញ)៖ តារាសម្ដែង វណ្ណ វល័ក្ខ ដែលជាតារាចម្រៀងស្រី និយមការស្លៀកពាក់សិចស៊ី ថ្មីៗនេះបានផ្ទុះប្រតិកម្មខឹងខ្លាំងៗ ចំពោះម្ចាស់ Account Facebook មួយ ដែលបានផ្ញើសាររិះគន់ថា នាងជាតារាស្រីដែលមានចរិតឮកពារ មិនគួរឲ្យគាំទ្រទៀតឡើយ។

ជាការឆ្លើយតប តារាសម្តែងកំពុងក្តោបបានទីផ្សារ ច្រើនគួរសមកញ្ញា វណ្ណ វល័ក្ខ បាននិយាយថា «ខ្ញុំស្អប់បំផុតពាក្យថា ឫក។ ខ្ញុំមិនមែនទំនេរទេ ខ្ញុំមានកាងារច្រើនណាស់ ដែលត្រូវធ្វើ មុននឹងនិយាយថា ខ្ញុំឫក តើខ្ញុំទៅធ្វើអ្វីដាក់អ្នកឯងខ្លះ ឬក៏អ្នកឯងឆាតមកខ្ញុំម្ដង ខ្ញុំរវល់មិនបានចូលមើល និងឆ្លងឆ្លើយជាមួយអ្នកឯង បានជាអ្នកឯងថាខ្ញុំឫក?»។

ស្រីស្រស់ វណ្ណ វល័ក្ខ បានបន្តថា «បើខ្ញុំឃើញហើយចូលមើលឆាត ដែលអ្នកឯងឆាតមកហើយ ខ្ញុំមិនឆ្លើយនឹងគឺត្រូវហើយ ដែលថាឫកនោះ ខ្ញុំតែម្នាក់មិនអាចបំពេញ មនុស្ស១០០នាក់បានទេ។ សុំទោសពុកម៉ែបងប្អូនទាំងអស់គ្នា បើនាងខ្ញុំនិយាយទៅរៀងធ្ងន់ ខ្ញុំនិយាយតែមួយចំនួនទេ គុំយូរហើយមួម៉ៅខ្លាំងណាស់!»។

ប្រតិកម្មរបស់កញ្ញា វណ្ណ វល័ក្ខ ខាងលើនេះ បានផ្ទុះឡើងភ្លាមៗ បន្ទាប់ពីមានបុរសម្នាក់ប្រើប្រាស់ Accoutn Facebook ឈ្មោះ Rathana Plaza បានសរសេររិះគន់ថា «ឫកចឹងខ្ញុំលែងគាំទ្រ ហើយមិនទាន់ល្បីផង ឫកប៉ុណ្ណឹងហើយ។ ក្នុងនាមខ្ញុំជាអ្នកចូលចិត្តគាំទ្រ អ្នកសិល្បៈមិនចូលចិត្តតារាបែបនេះទេ»៕

វណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]