ភ្នំពេញ៖ នៅក្នុងសិល្បៈខ្មែរ មានតារាមិនតិចទេ ដែលមានមុខមាត់ ស្រស់ស្អាត ស្រស់សង្ហា មិនចាញ់ តារាស្រុកគេ គ្រាន់តែពេលខ្លះ ពួកគេ មិនទាន់លេចមុខលេចមាត់ខ្លាំងតែប៉ុណ្ណោះ។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏ចាប់អារម្មណ៍ តារាប្រុសវ័យក្មេង ទើបប្រឡូកក្នុងសិល្បៈមួយដួង ដែលរូបលោក មានឈ្មោះថា សាន់នី ហើយលោក ក៏ធ្លាប់ដើរតួជាឯក ជាមួយនឹងអ្នកនាង សុខ សោម៉ាវត្តីផងដែរ នៅក្នុងខ្សែភាពយន្តមួយ។

ចំពោះ មុខមាត់ និង រូបរាងរបស់ តារាប្រុសរូបនេះ គឺអាចនិយាយបានថា ស្រស់សង្ហា ទាំងព្រម ជាមួយនឹងទម្រង់មុខ ដូចជាកូនកាត់ ហើយជាពិសេស រាល់ពេលលោក តែងខ្លួន ទៅក្រៅម្តង ក៏មានមនុស្ស គិតខុសមិនតិចនោះដែរ ដែលស្មានថា ជាតារាកូរ៉េ ជប៉ុនជាដើម។

បើតាមប្រភពជិតស្និទ្ធ បានឲ្យដឹងថា មុខមាត់របស់ លោក សាន់នី មិនបានទៅកែកុន ឬវះកាត់កែសម្ផស្ស កន្លែងណាមួយឡើយ គឺសម្រស់របស់លោក ស្រស់សង្ហាពីធម្មជាតិតែម្តង។

គួរបញ្ជាក់ផងដែរថា លោក សាន់នី ទើបតែប្រឡូកក្នុងវិស័យសិល្បៈតែប៉ុណ្ណោះ តែលោក ទទួលបានការចាប់អារម្មណ៍ ពីសំណាក់មហាជន ហើយជារឿយៗ គេតែងឃើញវត្តមានលោក ក្នុងស្ពត និងកម្មវិធីធំៗ៕

ចង់ដឹងថា មុខមាត់របស់ លោក សាន់នី ស្រស់ស្អាត មិនចាញ់តារាកូរ៉េ ប៉ុណ្ណា តោះមើលទាំងអស់គ្នា៖

លោក សាន់នី
លោក សាន់នី
លោក សាន់នី
លោក សាន់នី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន់នី