ភ្នំពេញ៖ បើទោះបី ជាកញ្ញា ឱក សុគន្ធកញ្ញា ឈរជើងក្នុងសិល្បៈយូរក៏ដោយ ក៏នាងនៅតែទទួលបានភាពល្បីល្បាញនៅក្នុងស្រទាប់យុវវ័យ និងនៅតែ គ្រងតំណែងជា កំពូលតារាចម្រៀងដដែល។

ទន្ទឹមនឹងភាពជោគជ័យ នៅក្នុងសិល្បៈ បើក្រឡេកមើល ជីវិតឯកជន របស់តារាស្រីរូបនេះវិញ គឺមិនសូវបង្ហាញភាព អស្ចារ្យ និងទំនើប ដូចតារាផ្សេង ដែលភាគច្រើន នាងមិនដែលដេញតាមសម័យកាល ទៅលើរឿង របស់ប្រើប្រាស់ផ្ទាល់ខ្លួន។

ក្នុងនោះដែរ អ្នកគាំទ្រ ក៏សង្កេតឃើញថា នាងមិនសូវប្តូររថយន្តប៉ុន្មានទេ បើទោះបីជា នាងទៅច្រៀងមួយភ្លែត បានខ្ទង់ពាន់ដុល្លារ ហើយរាល់ខែៗ រកបានមិនតិចជាងរាប់ម៉ឺនដុល្លារក៏ដោយ។ ជាពិសេស ឡានរបស់នាង ជិះស្ទើរតែជិត ៤ ទៅ៥ឆ្នាំ ទម្រាំនាងប្តូរម្តង ហើយថ្មីៗនេះ គឺគេទើបតែឃើញនាង ទិញរថយន្តថ្មីមួយគ្រឿង ក្នុងតម្លៃ៦ម៉ឺនដុល្លារ។

ចំពោះចំណុចនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រ មានការសរសើរ ទៅលើចរិតរបស់នាង ដែលមិនសូវអួតបង្ហាញ និងដេញតាម ទៅលើសម្ភារៈនិយម ដូចជា តារាដទៃ ដែលភាគច្រើន ពួកគេតែងតែបង្ហោះគ្រប់យ៉ាង នៅក្នុងបណ្តាញសង្គម៕   

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
សុគន្ធ កញ្ញា
សុគន្ធ កញ្ញា
សុគន្ធ កញ្ញា
រថយន្តថ្មី របស់សុគន្ធ កញ្ញា ដែលទើបតែប្តូរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា