(ភ្នំពេញ)៖ អ្នកមេម៉ាយចាយរាង សុខ សោម៉ាវត្តី មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា នាងហាក់បីដូចជាមានទីផ្សារឡើងខ្ពស់ លើវិស័យសិល្បៈ ខណៈកាលពីថ្មីៗនេះ នាងត្រូវបានម្ចាស់បទ «អតីត» ជ្រើសរើសធ្វើជាតួឯកស្រី ក្នុងចម្រៀងមួយនេះ ដែលជាចម្រៀងកំពុងពេញនិយម និងទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យ។

ជាការពិតណាស់ តារាសម្ដែងក្រមិចក្រមើម សុខ សោម៉ាវត្តី បច្ចុប្បន្ន កំពុងពង្រីកវិសាលភាពយ៉ាងធំធេង តាមរយៈការសម្ដែងខ្សែភាពយន្ត ជាពិសេសវិស័យចម្រៀងតែម្ដង ជាក់ស្ដែង កាលថ្មីៗនេះ នាងត្រូវបានជ្រើសរើសសម្ដែងជាតួអង្គកាចពិសពុល ក្នុងបទ «នឹកបង ៥០%ផង» របស់ អែន ឌី ធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម ក្នុងស្រុក។

ដោយឡែក បើក្រឡែកមក MV ថ្មី ក្នុងបទ «អតីត» ដែលនាងបានសម្ដែងនេះវិញ ទោះបីជាមិនទាន់បញ្ចេញ MV ឬ Trailar ក្ដី ប៉ុន្តែមហាជន រំពឹងទុកមុនថា នឹងផ្ទុះការគាំទ្រ ដោយសារមានវត្តមានស្រីស្អាត សុខ សោម៉ាវត្តី សម្ដែងដែលកាន់តែធ្វើឲ្យចម្រៀង ដ៏ល្បីមួយបទនេះ មានភាពទាក់ទាញ ធ្វើឲ្យមហាជន រឹតតែអន្ទះសារ ចង់ទស្សនាបន្ថែមទៀត។

អ្វីដែលរឹតតែពិសេសជាងនេះ ទៅទៀតនៅក្នុង MV មួយនេះ បានផ្ដិតយកទស្សនិយភាពល្អៗ ពីបណ្ដាររមណីយដ្ឋានផ្សេងៗជាច្រើន នៃខេត្តកោះកុង កាន់តែធ្វើឲ្យសាច់រឿង នៅក្នុងបទចម្រៀងល្អ មានភាពទាក់ទាញទ្វេឡើង ខណៈបទនេះល្បីល្បាញតាំងពីចេញ Audio ជាលើកដំបូងមកម្ល៉េះ ដោយមានអ្នកចូលមើលរហូតដល់ទៅ ១២លាននាក់ ឯណោះ។

យ៉ាងណាមិញ ជាមួយនឹងវត្តមាន របស់តារាសម្ដែងស្រីក្រមិចក្រមើមសុខ សុម៉ាវត្តី បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ចម្រៀង «អតីត» មានក្ដីរំភើប យ៉ាងខ្លាំង ព្រោះ តារាសម្ដែងស្រីរូបនេះ កំពុងទទួលបានប្រជាប្រិយភាពស្រាប់ ដូច្នេះអ្នកគាំទ្រសង្ឃឹមថា បទ «អតីត» ពេលចេញជារូបរាង Full MV នឹងផ្ទុះកក្រើកដូចជាពេល ចេញជាលើកដំបូង៕

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

ប្រភព៖ khemertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី