ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង និងត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើត របស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី កញ្ញា វី ឌីណែត ប្រិយមិត្តបានជ្រាបច្បាស់ហើយថា តារាចម្រៀងស្រីរូបនេះ នាងមានសម្លេងល្អ អាចស្រែកច្រៀងបទដែលមានតុងខ្ពស់ៗបាន មិនខុសពីឪពុករបស់ខ្លួន។

ឃើញថា តារាស្រីរូបនេះ ហាក់ឡើងកូដខ្លាំងមែនទែន ការងាសិល្បៈវិញ ក៏មមាញឹក ខ្លាំងដែរ ជាមួយការចេញចម្រៀងថ្មី និងការសម្ដែងតាមខេត្ត​ ។

ឆ្នាំថ្មីជិតចូលមកដល់ហើយ នាងស្រាប់តែបានទិញឡានមួយជូនខ្លួនឯងតែម្ដង ដោយក្នុងនោះ មានជំនួយពីគ្រួសារនាងផងដែរ ពិតជាគួរឲ្យសរសើរមែន ដែលនាងអាចជូនកាដូខ្លួនឯងនូវអ្វីដែលនាងស្រលាញ់។

ជាពិសេស ចំពោះតម្លៃឡាន ក៏មានមិនថោកនោះដែរ អាចចូលខ្ទង់ម៉ឺនដុល្លារឯណោះ តែទោះបីជាយ៉ាងណា នាងនៅតែមានសមត្ថភាព ក្នុងការទិញមកប្រើប្រាស់ ក្នុងការងារប្រចាំថ្ងៃរបស់នាង៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា! 

កញ្ញា វី ឌីណែត
កញ្ញា វី ឌីណែត
ឡានដែលនាងទើបទិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វី ឌីណែត