អង់គ្លេស៖ គម្រោងមួយមានឈ្មោះថា “Earth 2050” ឬ “ផែនដីឆ្នាំ ២០៥០” ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Kaspersky Lab ដែលធ្វើការលើផ្នែក សន្តិសុខតាមប្រព័ន្ធអុីនធឺណេត។

គម្រោងមួយនេះ ត្រូវបានចូលរួមពីសំណាក់ អ្នកវិទ្យាសាស្ត្រជាច្រើនរូប រួមមានអ្នកអនាគតវិទូ អ្នកស្រាវជ្រាវ ព្រមទាំង វិចិត្រករ ( គូរប្លង់) ជាច្រើននាក់ផ្សេងទៀត សហការគ្នា ដើម្បីទស្សន៍ទាយអំពី ទិដ្ឋភាពពិភពលោករបស់យើង នាឆ្នាំ ២០៥០ ខាងមុខនេះ។

លោក Andrey Lavrentyev ប្រធានផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ ប្រចាំក្រុមហ៊ុន Kaspersky Lab បានមានប្រសាសន៍ថា អ្នកជំនាញរបស់លោកជាច្រើនរូប អាចយក បទពិសោធន៍ និងចំណេះដឹងរបស់ពួកគេទាំងអម្បាលមាណ យកមកទស្សន៍ទាយ ឲ្យដឹងមុន អំពីអនាគតខាងមុខ របស់ពិភពលោករបស់យើង ជាពិសេស វិស័យសន្តិសុខបច្ចេកវិទ្យា តែម្តង។ 

នៅក្រុងបាសេឡូណា នៅឆ្នាំ ២០៥០

ចង់ដឹង ថាតើពិភពលោកទៅជាយ៉ាងណា? សូមដានដូចខាងក្រោម៖

នៅឆ្នាំ ២០៥០ នឹងមានសួនកម្សាន្តម៉្យាង ដែលមានដាក់បំពាក់នូវមនុស្សយន្ត ហើយ អនុញ្ញាតិឲ្យមនុស្ស (ស្រវឹង) ទាំងឡាយ អាចបាញ់វាលេង យ៉ាងរំភើបរីករាយ។

សួនកម្សាន្ត

បើតាមការទស្សន៍ទាយរបស់ពួកគេ បានឲ្យដឹងថា មនុស្សយន្ត (AI) នឹងត្រូវគេប្រើប្រាស់ ជាឧបករណ៍ បម្រើផ្លូវភេទ ដ៏ពេញនិយម និងទូលំទូលាយនៅពេលនោះ។ 

មនុស្សយន្តបម្រើផ្លូវភេទ

នៅឆ្នាំ ២០៥០ មនុស្សនឹងលាចាក ពីការស្លៀក សម្លៀកបំពាក់ធ្វើពីក្រណាត់ ជំនួសដោយការប្រើប្រាស់ស្ពា្រយបាញ់ខ្លួនម៉្យាង ដែលអាចបាញ់ចេញសម្លៀកបំពាក់ តម្រូវនឹងខ្លួនរបស់យើង។

ស្ព្រាយបាញ់

បន្ថែមពីលើនេះ នាពេលអនាគតខាងមុខ នឹងមានការប្រើប្រាស់នូវ សារធាតុម្យ៉ាងហៅថា “titanium dioxide”  ដែលមានសមត្ថភាព សម្អាតភាពកង្វក់ ឬសម្លាប់បាក់តេរី ដែលមានលើស្រោមជើងជាដើម។ 

សារធាតុ Titanium dioxide ប្រើប្រាស់ លើឧបករណ៍ប្រើប្រាស់ផ្សេងៗ

នៅឆ្នាំ ២០៥០ មនុស្ស នឹងអាចសាងសង់អគារស្នាក់នៅ ដែលមានលក្ខណៈពិសេស អាចបង្វិលទិសដៅបាន គ្រាន់តែចុចលើប៊ូតុងនោះ វានឹងផ្លាស់ប្តូរពីបន្ទប់គេងទៅបន្ទប់ទឹក ឬផ្ទះបាយបានផងដែរ។

អគារ (អាចផ្លាស់ទីតាំងបន្ទប់) នាឆ្នាំ ២០៥០
អគារ (អាចផ្លាស់ទីតាំងបន្ទប់) នាឆ្នាំ ២០៥០

ដោយសារបច្ចេកវិទ្យាមានលក្ខណៈទំនើបខ្លាំង មនុស្សអាចបង្កើតប្រព័ន្ធឌីជីថលម្យ៉ាង ដែលអនុញ្ញាតិឲ្យពួកគេអាចទាក់ទងគ្នា ដោយខួរក្បាល (telepathic) តែម្តង ជាពិសេសចំពោះបុគ្គល ដែលមានបញ្ហាថ្លង់ និងពិការភ្នែកជាដើម។ បច្ចេកវិទ្យាឌីជីថល បែបនេះ ត្រូវគេបារម្ភផងដែរថា អាចជួយសម្រួលឲ្យជនខិលខូច បង្កើតទីផ្សារងងឹត ដើម្បីលក់ “ថ្នាំញៀនឌីជីថល” ដែលជាថ្នាំញៀនម្យ៉ាង មានទ្រង់ទ្រាយ ជាប្រព័ន្ធកុំព្យូទ័រ។

មនុស្សអាចទាក់ទងគ្នា ដោយខួរក្បាល
ជីវិតនៅទីក្រុង ញូវយ៉ក នាឆ្នាំ ២០៥០

ក្រៅពីនេះ សំណង់អគារអាចនឹងមានកំពស់រហូតដល់ទៅ ៣០ ម៉ាយ ឬ ប្រមាណ ៤៨ គីឡូម៉ែត្រ។ ជាក់ស្តែងមានសំណង់អគារមួយ គេឲ្យឈ្មោះថា “Analemma Tower” រំពឹងថាមានកំពស់ជិត ៥០ គីឡូម៉ែត្រ ធ្លាប់ត្រូវបានគេស្នើឲ្យសាងសង់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលអាចមានតម្លៃសាងសង់ប្រមាណ ១ ភាគ ៥ នៃតម្លៃសំណង់អគារទីក្រុងញូវយ៉កទាំងមូល។

អគារ Analemma Tower

ទោះយ៉ាងណាក៏ដោយ បច្ចេកវិទ្យាទំនើបខ្លាំង ក៏បង្កនូវក្តីបារម្ភមួយ ដល់អ្នកវិទ្យា​សាស្ត្រ​ផងដែរ ព្រោះវាអាចបង្កើតឲ្យមាន ការប្រព្រឹត្តបទល្មើសបែបឌីជីថល ក៏ដូចជាការកើតមានបញ្ហាប្រឈមផ្សេងទៀត។

ចំពោះការទស្សន៍ទាយ ខាងលើវិញ មានភាពត្រឹមត្រូវ ឬយ៉ាងណា ពួកយើងរង់ចាំមើលទាំងអស់គ្នា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]