ភ្នំពេញ៖ នៅលើវិថីសិល្បៈសម្រាប់ តារាម្នាក់ៗរមែងជួបតែភាពល្បីល្បាញជាប់ជានិច្ចនោះទេ សម្រាប់តារាខ្លះ អាចឈរជើងបានយូរ ដោយសារតែទេពកោសល្យ ភាពច្នៃប្រឌិតរបស់ពួកគេរៀងៗខ្លួន ដើម្បីរក្សាលំនឹងកេរ្តិ៍ឈ្មោះឲ្យបានជារៀងរហូត ឯចំណែកតារាខ្លះទៀត គ្រាន់តែល្បីបានតែមួយឆាវៗ ហើយមិនអាចរក្សាកេរ្តិ៍ឈ្មោះរបស់ពួកគេបានយូរ ដែលស្ទើរតែធ្វើឲ្យពួកគេ ត្រូវបានមហាជនបំភ្លេចចោលបាត់ទៅហើយ។

យ៉ាងណាមិញ ប្រិយមិត្ត នឹងបានដឹង ពីតារាមួយចំនួន ដែលមិនសូវមានការងារក្នុងសិល្បៈទាល់តែសោះ ហើយស្ទើរតែបាត់មុខក្នុងឆ្នាំ២០១៧នេះ មានដូចជា៖

១. លោក ប៊ុត សីហា

ដំបូងឡើយលោក ប៊ុត សីហា បានទទួលកេរ្តិ៍ឈ្មោះល្បីសុះសាយ បន្ទាប់ពីលោក ប្រលងជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១។ ប៉ុន្តែមួយរយៈចុងក្រោយ បានធ្វើឲ្យតារារូបនេះ បាត់បង់ប្រជាប្រិយភាពបន្តិចម្តងៗ រហូតមកទល់ពេលនេះ លោកមិនមានបទល្បី នៅក្នុងឆ្នាំ២០១៧នេះនោះទេ។ ហើយសូម្បីតែ ការងារសិល្បៈ ក្នុងកម្មវិធីធំៗ ក៏មិនដែលឃើញវត្តមានរបស់លោកនោះដែរ។ 

លោក ប៊ុត សីហា

២. លោក អាន គុណកូឡា

តារាចម្រៀងលោក អាន គុណកូឡា ក្នុងអំឡុងឆ្នាំ២០០៩ ប្រជាប្រិយភាពរបស់លោក ពិតជាល្បីខ្លាំងមែនទែន ដែលស្ទើរតែគ្រប់បទចម្រៀងរបស់លោក ចេញលក់នៅលើទីផ្សារម្តងៗគឺ ត្រូវចិត្តរបស់យុវវ័យ ពេលដែលលោកនៅក្នុងផលិតកម្ម M ។ ប៉ុន្តែបន្ទាប់ពីលោក ផ្លាស់ប្តូរទ្រនំ ប្រជាប្រិយភាពរបស់តារារូបនេះ ហាក់ថយចុះគួរឲ្យគត់សំគាល់ ទោះបីជាលោកមានបទល្បី ក៏មិនសូវល្បីដូចនៅក្នុងទ្រនំចាស់ដែរ។ រហូតមកទល់ឆ្នាំ២០១៧នេះ លោក អាន គុណកូឡា ហាក់មានភាពស្ងប់ស្ងាត់ខ្លាំង ហើយគ្មានបទចម្រៀងដែលត្រូវចិត្ត យុវវ័យនោះទេ។ ចំពោះការងារសិល្បៈ ក្នុងកម្មវិធីធំៗវិញ ហាក់គ្មានស្រមោលតែម្តង។ 

លោក អាន គុណកូឡា

៣. កញ្ញា អេនីហ្សាម

កញ្ញា អេនី ហ្សាម ម្ចាស់បទ «បេះដូងសម្រាប់អ្នកណា» ដែលជាបទល្បីខ្លាំងរបស់នាង ពេលដែលនាង ចាប់ផ្តើមចូលផលិតកម្មថោនដំបូង។ ប៉ុន្តែបន្ទាប់ពីបទនោះមក គេសង្កេតឃើញថា នាងហាក់មិនមានបទផ្ទុះទៀតសោះ។ ឯចំណែកក្នុងឆ្នាំ ២០១៧នេះ កញ្ញា អេនី ហ្សាម ស្ទើរតែបាត់មុខ ពេញមួយឆ្នាំទៅហើយ ព្រោះមិនដែលឃើញ តារារូបនេះ ចេញបទចម្រៀងដែលត្រូវចិត្តយុវវ័យ និងមានកម្មវិធីតន្ត្រីធំៗទាល់តែសោះ។ យ៉ាងណាមិញ ទើបតែជិតដាច់ឆ្នាំនេះ កញ្ញា អេនីហ្សាម បានវិលមកជាថ្មី ជាមួយបទចម្រៀងមានចំណងជើងថា «មនុស្សស្រីធម្មតាម្នាក់ មិនសមឲ្យបងខូចចិត្ត» ដែលត្រូវចិត្តយុវវ័យច្រើន ហើយនាងថែមទាំងផ្លាស់ប្តូរស្ទីលនៃការស្លៀកពាក់របស់នាង ថែមទៀតផង។ 

កញ្ញា អេនីហ្សាម

៤. លោក ករុណា ពេជ្រ

ក្នុងឆ្នាំ២០១៧នេះ លោក ករុណា ពេជ្រ ហាក់មិនសូវរវល់នឹងការងារ សិល្បៈរបស់លោកទាល់តែសោះ ហើយលោកបែរជាខំប្រឹងប្រែង លើរបរជំនួញរបស់លោកទៅវិញ។ ដោយហេតុនេះហើយ ក្នុងឆ្នាំនេះ ស្ទើរតែធ្វើឲ្យលោកបាត់មុខ ពីសិល្បៈទៅហើយ។

លោក ករុណា ពេជ្រ

៥. កញ្ញា សន ផល្លីកា

តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា សន ផល្លីកា ក្នុងមួយរយៈធំនេះ នាងពិតជាមានភាព ស្ងប់ស្ងាត់ក្នុង ការងារសិល្បៈខ្លាំង សូម្បីតែចេញបទចម្រៀងលក់នៅលើទីផ្សារ ក៏គ្មាន។ ហេតុនេះហើយ ទើបធ្វើឲ្យនាង ស្ទើរតែត្រូវមហាជនភ្លេចមុខទៅហើយ។ យ៉ាងណាមិញ តារារូបនេះបានបង្កភាពភ្ញាក់ផ្អើល នៅខែមុខនេះ ដោយផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទ ចម្រៀងមួយបទរបស់នាង ដើម្បីSurprise អារម្មណ៍អ្នកគាំទ្រ។ 

សន ផល្លីកា

៦. កញ្ញា ឌួង ហ្សូរីម៉ា

ពិធីការិនីវ័យក្មេង កញ្ញា ឌួង ហ្សូរីម៉ា ដែលជាចំណាប់អារម្មណ៍របស់ទស្សនិកជនខ្លាំង កាលពីប៉ុន្មានឆ្នាំមុននោះ បែរជាស្ងាត់បាត់មុខ ពីការងារសិល្បៈក្នុងមួយ រយៈចុងក្រោយនេះ។ ជាក់ស្តែង កញ្ញា ឌួង ហ្សូរីម៉ា គ្រាន់តែលេចមុខ ក្នុងកម្មវិធីតាម ប៉ុស្តិ៍ទូរទស្សន៍ ម្តងម្កាលតែប៉ុណ្ណោះ ហើយចំពោះការងារជា ពិធីការិនីរបស់នាង ហាក់ពុំមាន បង្ហាញវត្តមាននាងជាញឹកញាប់ដូចកាលពីមុននោះទេ។ ដូច្នេះហើយ ក្នុងឆ្នាំ២០១៧នេះ មហាជន ដែលធ្លាប់តែជាអ្នកគាំទ្រនាងពីមុនមក ស្ទើរតែភ្លេចមុខនាងទៅហើយ៕ 

កញ្ញា ឌួង ហ្សូរីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]