ភ្នំពេញ៖ កម្មវិធីសប្បុរសធម៌បុណ្យណូអែលនៅសាលាអេស៊ីអ៊ី ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៤មក។ កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តិទៅកាលពីឆ្នាំ២០១៦ ប្រកបដោយភាពជោគជ័យ ដោយមានការចូលរួមគាំទ្រពីសំណាក់ សិស្ស និស្សិត អាណាព្យាបាល និង បុគ្គលិក ប្រមាណជា ១៨០០នាក់ ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីបរិច្ចាគជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។

សម្រាប់ឆ្នាំ២០១៧ ដែលជាលើកទី៤ ក្រោមការរៀបចំរបស់គណៈកម្មការកិច្ចការសង្គមរបស់អាយឌីភី និងអេស៊ីអ៊ី និងចូលរួមដឹកនាំដោយយុវសិស្សទូតសុឆន្ទៈ និងបុគ្គលិករបស់សាលាអេស៊ីអ៊ីទាំងអស់ កម្មវិធីសប្បុរសធម៌បុណ្យណូអែល នឹងត្រូវធ្វើឡើងនៅថ្ងៃ អាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅសាលាអេស៊ីអ៊ី ទីតាំងទូលទំពូង ចាប់ពីម៉ោង ៣ រសៀល ដល់ ម៉ោង ៨ យប់ ក្នុងគោលបំណងរៃអង្គាសថវិកា សម្រាប់បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផាបន្ថែមទៀត។

កម្មវិធីអេស៊ីអ៊ីសប្បុរសធម៌ បុណ្យណូអែលប្រចាំឆ្នាំលើកទី៤

សម្រាប់ឆ្នាំថ្មីដែរនេះ នឹងមានលក្ខណៈពិសេស និងប្លែកជាងឆ្នាំមុនៗគឺថា អ្នកចូលរួមទាំងអស់នឹងទទួលបានអារម្មណ៍ប្លែក និងសប្បាយរីករាយជាមួយការតុបតែងរចនា ពិធីបុណ្យណូអែលទៅតាមប្រទេសផ្សេងៗមានដូចជា៖ អាមេរិក កាណាដា ណូវែលហ្សេឡង់ អូស្រ្តាលី ចក្រភពអង់គ្លេស បារាំង និងជប៉ុន។

មិនតែប៉ុណ្ណោះ អ្នកចូលរួមក៏អាចកម្សាន្តសប្បាយជាមួយសកម្មភាពផ្សេងៗដូចជា៖ រាំលេងសប្បាយជាមួយ DJ ល្បីៗ ថតរូបអនុស្សាវរីយ៍ជាមួយមិត្តភ័ក្ត និងក្រុមគ្រួសារ ឱកាសឈ្នះកាដូជាច្រើន និងការដាក់តាំងលក់ម្ហូបអាហារ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយជាច្រើនទៀត។

កម្មវិធីអេស៊ីអ៊ីសប្បុរសធម៌ បុណ្យណូអែលប្រចាំឆ្នាំលើកទី៤

លោក ម៉ៅស្រេង នាយក អាយឌីភី និងអេស៊ីអ៊ី ប្រចាំនៅកម្ពុជាបានមានប្រសាសន៏ថា៖ យើងរង់ចាំស្វាគមន៏អ្នករាល់គ្នាដើម្បីចូលរួមកម្មវិធីសប្បុរសធម៌ បុណ្យណូអែលនេះ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូខាងមុខនេះ។ យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះ កិច្ចខំប្រឹងប្រែងរបស់បុគ្គលិកយើង យុវសិស្សទូតសុឆន្ទៈ និងគ្រួសាររបស់ពួកគេក្នុងការរៀបចំ និងគាំទ្រកម្មវិធីនេះ ដើម្បីរៃអង្គាសថវិកាសម្រាប់បរិច្ចាគទៅមន្ទីពេទ្យគន្ធបុប្ផា។

សំបុត្រមួយតម្លៃ ១២០០០ រៀល ដែលអាចរកទិញបាននៅគ្រប់ទីតាំងសាលារៀនអេស៊ីអ៊ី នៅ ភ្នំពេញ (ទីតាំង សម្តេចប៉ាន សន្ធរមុខ និង ទួលទំពូង) ឬ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០២៣ ៨៨១ ០២៥ /០២៣ ២១៨ ៣១៨ /០២៣ ២២២ ៣២៥។

កម្មវិធីអេស៊ីអ៊ីសប្បុរសធម៌ បុណ្យណូអែលប្រចាំឆ្នាំលើកទី៤

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/acecharitycambodia ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]